អ្នកស្រី សុខ ខេង ថា សិប្បកម្មផលិតផលពូក ខ្នើយរបស់អ្នកសី គឺផលិតផលចេញពីគសុទ្ធល្អ មិនបន្លំ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
សិប្បកម្មផលិតផលពូក ខ្នើយសុទ្ធល្អ ដែលជាស្នាដៃរបស់ខ្មែរពិតៗ ដោយផលិតឡើងពីគសុទ្ធល្អ មិនបន្លំញាត់កម្ទេច កម្ទីក្រណាត់ឬ គ្រាប់គនោះឡើយ និងមិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្ត មានគុណភាពល្អ ហើយតម្លៃសមរម្យ។
សិប្បកម្មរបស់អ្នកស្រី សុខ ខេង បានបង្កើតឡើងជាសិប្បកម្មផលិតពូក ខ្នើយគ្រប់ប្រភេទ ដែលមានប្រភពដើមនៅខេត្តកំពត។
ហើយម្ចាស់សិប្បកម្មផលិតពូក ខ្នើយក្នុងស្រុកមួយនេះ បានប្រាប់ឲ្យ ដឹងថា សិប្បកម្មផលិតនេះបានបង្កើតឡើងជាង១០មកហើយ នៅក្នុង ខេត្តកំពត តែក្រោយមកបានប្តូរទីតាំងមកនៅរាជធានីភ្នំពេញ និងបាន ចូលរួមតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ដែលជាស្នាដៃ កូនខ្មែរ ពិតៗ និងមានគុណភាពសុទ្ធល្អ ងាយស្រួលប្រើប្រាស់។
អ្នកស្រី សុខខេង ម្ចាស់សិប្បកម្មផលិតពូក ខ្នើយ បានបន្តទៀតថា សិប្ប កម្មផលិតពូក ខ្នើយនេះ ផលិតចេញពីសំឡីគសុទ្ធ ដោយមិនលាយគ្រា ប់ និងបណ្តូលនោះឡើយ ធ្វើឲ្យខ្នើយនិងពូកទន់ល្អ ងាយស្រួលគេង មិនឈឺខ្នង អតិថិជនអាចធ្វើការកម៉្មង់តាមតម្រូវការបាន ខាងយើងខ្ញុំ ធ្វើការផលិតជូនមិនឲ្យទាស់ចិត្ត។
ពូកមួយមានតម្លៃ ៧០ដុល្លាររហូតដល់២៥០ដុល្លារ ទៅតាមទំហំឬខ្នាត របស់ពូក ចំណែកខ្នើយ១មានតម្លៃ២ម៉ឺនរៀល ដែលគិតទៅតាមទម្ងន់ របស់ខ្នើយនីមួយៗ៕

Post a Comment