Header Ads

ស្លឹកដើមប្រក្រុងច្របាច់យកទឹកធ្វើបង្អែមមានរសជាតិឆ្ងាញ់


ខេត្តតាកែវៈ
ដោយ៖ សេង ស៊ីដារ៉ូ


ស្លឹកដើមប្រក្រុង ដែលមានប្រភពពីក្នុងព្រៃ ឥឡូវកសិករក្នុងស្រុក ព្រៃរំដេង ខេត្តតាកែវ បានយកមកដាំ​សម្រាប់យកស្លឹកប្រក្រុងនេះ ច្របាច់យកទឹកធ្វើចាហ៊ួយលក់ជារៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ ដល់
ជីវភាពគ្រួសារ។
អ្នកស្រី គឹម ឈាន រស់នៅក្នុងស្រុកព្រៃរំដេង ខេត្តតាកែវ បានដាំដើម ប្រក្រង់នាពេលថ្មីៗនេះ ​ដែលពីមុនធ្លាប់​តែ​ចូលព្រៃបោចយកស្លឹកប្រ ក្រុង។
ដោយសារឃើញស្លឹកដើមប្រក្រុងនេះ ​មានផលប្រយោជន៍​ច្រើនទើបអ្នក​ស្រីមានគំនិតយកពូជគ្រាប់ប្រក្រុងក្នុងព្រៃ និងគាស់ដើម ខ្លះពីព្រៃមកដាំក្នុងភូមិវិញ​ ងាយស្រួល​មិន​រវល់ចូល​ព្រៃ​រកទៀត។
អ្នកស្រី បានបន្តទៀតថា ការដាំដើមប្រក្រុងជាលក្ខណៈទ្រើង ដូចជា សណ្តែកគួរ និងត្រសក់ដែរ ហើយក៏មាន​ទ្រង់ទ្រាយដូចជាស្លឹកបាសទាំងដើមនិងស្លឹកដែរ។
ក្នុងការផលិតបង្អែមប្រក្រុងនេះ ក្នុង១ថ្ងៃអ្នកស្រីប្រើប្រាស់ស្លឹកប្រក្រុង ២គីឡូក្រាម ហើយបានផលមកវិញ ជា​ដុំដូចចាហ៊ួយចំនួន ៤០គីឡូ ក្រាម។ វិធីធ្វើបង្អែមប្រក្រុងនេះ ដោយលាងទឹកសម្អាតប្រក្រុងជាច្រើន ដង ហើយ​ចាប់ផ្តើមច្របាច់ត្រងឲ្យស្អាតច្រកថង់ទុក ក្នុងរយៈពេល៤ ម៉ោង ​វានឹងរឹង​ទើបអាចលក់បាន ​ដោយអ្នកទទួល​ទាន​អាចដាក់ជាមួយ ទឹកកកលាយទឹកដោះគោ ស្ករស ធ្វើឲ្យមានរសជាតិឆ្ងាញ់ប្រៀបដូច បង្អែមចាហ៊ួយ​ខ្មៅ​ដែរ​។ ការផលិតទឹកប្រក្រុងនេះ មានតម្លៃក្នុង១គីឡូ ក្រាមថ្លៃ២ពាន់រៀល៕

No comments

Powered by Blogger.