Header Ads

សណ្តែកបារាំង មានតម្លៃខ្ពស់ក្នុងទីផ្សារ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


កសិករក្នុងស្រុក មិនសិនមានការដាំសណ្តែកបារាំងនោះទេ គឹចំនួនតិច បំផុត ប៉ុន្តែ​មានតម្រូវការច្រើន ​ធ្វើឲ្យ​ប្រភេទសណ្តែកបារាំងនេះ មាន តម្លៃខ្ពស់ក្នុងទីផ្សារ។

លោក រ៉ាន់ ជាកសិកររស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ​បាននិយាយថា រូបលោក​ឧស្សាហ៍ដាំ សណ្តែក បារាំងនេះណាស់ ក៏ព្រោះតែបានថ្លៃខ្ពស់ ក្នុង១គីឡូក្រាម ៦ពាន់ ទៅ៧ពាន់រៀល។

សណ្តែក​​បារាំងនេះ ការដាំដោយធ្វើទ្រើង ដូចជា ត្រសក់ និងសណ្តែកគួរដែរ ប៉ុន្តែត្រូវការប្រើប្រាស់ទឹកច្រើន​ក្នុងការថែទាំសណ្តែកបារាំងនេះ តែក្នុងរយៈពេល១ខែប៉ុណ្ណោះ​បានផលទៅហើយ។​

លោកវ៉ាន់ មានដីឡូតិ៍មួយកន្លែង បានដាំផ្កាម្លិះ និងសណ្តែកបារាំងផង ​ក្នុងរយៈពេល៣ថ្ងៃម្តង ​លោករ៉ាន់​បានបេះសណ្តែកបារាំងបាន ៣០គីឡូក្រាម ទើបយកទៅលក់លើទីផ្សារ៕

No comments

Powered by Blogger.