លោក វ៉ាន់ ថន ម្ចាស់សិប្បកម្មផលិតពពុះសណ្តែក ថា នាពេលបច្ចុប្បន្ននេះ ពពុះសណ្តែកបានថ្លៃ
ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ចេញពីសណ្តែកសៀង។
លោក វ៉ាន់ ថន ម្ចាស់សិប្បកម្មផលិតពពុះសណ្តែក តាំងពីឆ្នាំ២០១៥មកម៉្លេះ ដែលរស់នៅក្នុងឃុំឧញ៉ាតី ខេត្តកណ្តាល ដោយរូបលោក បានរៀនផលិតពពុះសណ្តែកនេះតៗគ្នាមក។ការផលិតពពុះសណ្តែកនេះមានចំនួន ៩៦ខ្ទះ ដោយប្រើប្រាស់កំលាំងចម្អិន៤នាក់។ ចំណែកការផលិតពពុះសណ្តែកវិញ គឺនៅពេល១យប់ហើយពេលថ្ងៃយើងត្រូវដាក់ហាលសណ្តែកស្ងួតល្អ ងាយស្រួលវៃយកសម្បកចេញ បន្ទាប់មកយើងត្រូវយកសណ្តែកមកកិន រួចយកវាទៅស្ងោរក្នុងខ្ទះ និងប្រើបច្ចេកទេសដួសចេញយកមកហាល ដោយពីសង្គមមុនត្រូវហាលនឹងទឹកសន្សើមជាមុនសិន ដើម្បីឲ្យពពុះសណ្តែកទន់ងាយស្រួលបត់ យកទៅលក់ ក៏ប៉ុន្តែសម័យបច្ចុប្បន្ននេះ ប្រើប្រាស់ការបាញ់ទឹក ឲ្យសាចត្រូវពពុះសណ្តែកឆាប់ទន់ និងឆាប់បត់យកទៅលក់ផង។
បើនិយាយពីតម្លៃពីមុនថ្លៃ ១៧០០០រៀលក្នុង១គីឡូក្រាម តែមកដល់ពេលនេះ ពពុះសណ្តែកបានថ្លៃ១៨៥០០
រៀល ឈានទៅដល់២ម៉ឺនរៀលក្នុង១គីឡូក្រាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោក វ៉ាន់ ថន ថាសិប្បកម្មរបស់លោក អាចប្រើប្រាស់សណ្តែកសៀង ក្នុងការផលិតពពុះសណ្តែកបានចំនួន
៥០០គីឡូក្រាមក្នុង១ថ្ងៃ។ ការផលិតពពុះសណ្តែក មានអត្ថប្រយោជន៍ច្រើន ដោយកាកសណ្តែកសល់ពីការ
ផលិតអាចឲ្យជាចំណីគោ ជ្រូក ត្រីបាន រាល់ថ្ងៃលោកវ៉ាន់ថន អាចចិញ្ចឹមគោចាប់ពី២៥ក្បាលទៅ៣០ក្បាល
(ដោយក្នុងនោះក្តាំងរបស់ពពុះសណ្តែកក៏ជាចំណីសត្វដែរ)៕

Post a Comment