មានអ្នកគាំទ្រច្រើន នូវកាំរទេះ និងតួរទេះគោ ដែលធ្វើការកែច្នៃឡើងវិញ ព្រមទាំងមានសមរម្យ
ខេត្តត្បូងឃ្មុំនិងកំពង់ធំៈ
ដោយ៖សេងស៊ីដារ៉ូ
ហើយក៏មានហាង ឬក្រុមហ៊ុនផ្សេងៗ ធ្វើការកម្ម៉ង់ទិញយកទៅតាំងលម្អតាមរបងផ្ទះ តាមមុខហាង និងចូលរួម
អភិរក្សផងដែរ។
លោក រតនា ដែលជាអ្នកប្រមូលទិញរទេះ និងកាំរទេះគោនេះ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថាមូលហេតុដោយសារប្រជាកសិករយើង ធ្វើការបោះបង់រទេះគោ ដែលជាមធ្យោបាយដឹកជញ្ជូននេះទុកចោលអត់មានប្រយោជន៍ ព្រោះដោយសារសម័យនេះ វាមានបច្ចេកវិទ្យាទំនើបពេក ដូច្នេះហើយទើបរូបលោក ក៏មានគំនិតចង់កែច្នៃកាំរទេះ និងតួរទេះគោនេះឡើងវិញ និងចង់ចូលរួមក្នុងការអភិរក្សរទេះគោពីបុរាណកាលនេះ ឲ្យគង់វង្សផងដែរ។ ព្រោះថាកាំរទេះ និងតួរទេះគោទាំងនោះ សុទ្ធតែធ្វើអំពីឈើធ្នង់ អាចទ្រាំទ្រនឹងអាកាសធាតុក្តៅ ត្រជាក់បាន មិនត្រឹមប៉ុណ្ណោះអាចប្រើប្រាស់បានយូរអង្វែងថែមទៀតផង។
រូបលោក បានធ្វើការប្រមូលទិញរទេះគោនេះ តាមបណ្តាលខេត្តកំពង់ចាម និងខេត្តព្រៃវែង ដោយក្នុងនោះតួរទេះគោមួយ ថ្លៃ៨០ម៉ឺនរៀល និងកាំរទេះគោមួយគូ ថ្លៃ២០ម៉ឺនរៀល។ រទេះគោនេះ មានផលប្រយោជន៍ច្រើនក្នុងការដឹកជញ្ជូនសម្ភារៈ និងស្បៀងឆ្លងពីខេត្តមួយទៅខេត្តមួយ តាំងពីសម័យអង្គរមកម៉្លេះ ក៏ប៉ុន្តែប្រើពេលវេលាយូរខុសប្លែកពីសម័យបច្ចុប្បន្ននេះ គេបានទុករទេះគោចោល ដោយងាកមកប្រើគោយន្ត ឬតា្រក់ទ័រវិញ ព្រោះមានភាពរហ័សទាន់ចិត្ត។
លោក រតនា បានបញ្ជាក់ថា អ្នកលក់រទេះគោកែច្នៃរួចហើយ ធ្វើការដឹកជញ្ជូនពីខេត្តកំពង់ធំ មកកាន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចបានថ្លៃក្នុង១គ្រឿង ៤៥០ដុល្លារ៥០០ដុល្លារ ដោយក្នុងមួយលើកៗអាចដឹកយកមកលក់បានត្រឹមតែ២គ្រឿងប៉ុណ្ណោះ។ តួរទេះគោដែលកែច្នៃយ៉ាងស្អាតនេះ ភាគច្រើនគឺ អតិថិជនជាម្ចាស់ក្រុមហ៊ុន និងម្ចាស់ផ្ទះធំៗ គេកម្ម៉ង់ទិញយកទៅតាំងលម្អមុខក្រុមហ៊ុន ឬតាំងលម្អតាមរបងផ្ទះរបស់ពួកគេ៕

Post a Comment