Header Ads

ការជ្រើសរើសទិញសាច់សត្វ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ជាទូទៅសូមជ្រើសរើសទិញសាច់សត្វ ដោយឈរលើគោលការណ៍សំខាន់ៗដូចតទៅ៖

១ ជ្រើសរើសចេញពីកន្លែង ដែលអាចទុកចិត្តបាន ដូចជានៅទីផ្សារដែលមានស្តង់ដា ហាងទំនើបល្បីៗ។

២ មានការវេចខ្ចប់ត្រឹមត្រូវ និងស្អាតមានអនាម័យ បិទជិត ប្រសិនបើទិញជាការផលិត ដែលបានវេចខ្ចប់​រួច​ជា​

ស្រេចហើយ។ ប្រសិនបើទិញតាមតូប សូមមើលលើអនាម័យកន្លែងលក់ អ្នកលក់ និងវត្ថុវេចខ្ចប់ផង។

៣ មិនជ្រើសរើសទិញយកសាច់ដែលស្អាត ឬមានសម្រស់ស្អាតពេក ព្រោះអាចមានការដាក់ល័ក្ត ប៉ូតាស្យូម 

នីដ្រាត ថ្នាំសម្លាប់សត្វល្អិត ឬជាហ្វ័រម៉ាលីនក៏មានដែរ។

៤​ មិនទិញសាច់ដែលបញ្ចុះតម្លៃខ្លាំងពេក ព្រោះវាអាចជាសាច់មិនស្រស់ ស្អុយរលួយ ឬមកពីកន្លែងដែល​គ្មា​ន​​

ស្តង់ដារត្រឹមត្រូវ និងអាចកខ្វក់ ឬមានជាតិពុលឡូកឡំផងដែរ។

៥ ប្រសិនបើសាច់សត្វ ដែលវេចខ្ចប់រួចហើយ ឬលក់នៅតាមហាងគួរតែមើលលើថ្ងៃផុតកំណត់ និងពិនិត្យពាក្យ

ណែនាំតាមផ្លាកសញ្ញាសិនមុននឹងទិញ។

៦ មិនគួរទិញសាច់យកមកគរទុកច្រើនពេកនោះទេ ព្រោះអាចបរិភោគមិនអស់ ធ្វើឲ្យនៅសេសសល់ខូច​គុណ​ភាព ខាតលុយទទេៗ ឬត្រូវតែបង្ខំបរិភោគសាច់សេសសល់ទាំងនោះឲ្យអស់ ដែលជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។

No comments

Powered by Blogger.