Header Ads

សិប្បកម្មកែច្នៃកាបូបយួរដៃ និងមួក ពីដើមកំប្លោក កំពុងពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់

 ខេត្តសៀមរៀបៈ

ដោយ៖ សេង ស៊ីដារ៉ូ



ដើមកំប្លោក ផ្តល់អត្ថប្រយោជន៍ច្រើនដល់សិប្បករក្នុងស្រុក ហើយកំប្លោក​អាចយកមកធ្វើការកែច្នៃជាគ្រឿង​សង្ហា​រឹមដូចជាតុ អង្រឹង ការបូប កន្ទ្រក មួក កៅអីជាដើម។ ថ្មីៗនេះ ​​មានសិប្បករ​ក្នុងខេត្តសៀមរាប​មួយ​ម្នាក់​ដែលបាន​យកកំប្លោកមកកែច្នៃជាកាបូបយួរដៃ និងមួក យ៉ាងស្រស់ស្អាត និងទទួលបានតម្លៃខ្ពស់ថែមទៀត។

សិប្ប​​កម្មកែច្នៃវត្ថុធាតុដើមពីកំប្លោក ដែលមានជំនាញអាចត្បាញចាក់រចនាម៉ូដទៅជាកាបូបយួរដៃ និងមួក​នេះ គឺ

បានបង្កើតឡើងអស់រយៈពេល៣ឆ្នាំមកហើយ ដែលសុទ្ធសឹងជាអ្នកភូមិរស់នៅក្នុងក្រុងសៀមរាប។

អ្នកស្រី សាម៉ុន រស់នៅក្រុងសៀមរាប ​ជាអ្នកផ្តើមមុខរបរនេះមុនគេបង្អស់ ​ដោយឲ្យសិប្បករវ័យចាស់ៗ​មក​ត្បាញ

ចាក់បង្កើតជាកាបូបទាំងនោះ ដោយធ្វើការកែច្នៃចេញមកពីដើមកំប្លោក ​ដែលប្រើរយៈពេលយូរថ្ងៃ​ក្នុង​ការផលិត

ចេញជាកាបូប និងមួកនេះ (ប្រើពេល៥ថ្ងៃទៅ១អាទិត្យ ទើបកាបូបយួរដៃមួយ)។

អ្នកស្រី សាម៉ុន បានបន្តថា ​បើកាបូបមួយ ​មានការកែច្នៃដោយរចនាម៉ូដដាក់ផ្កាជ័រច្រើន​អាចលក់ក្នុងតម្លៃថ្លៃ​៥០ដុល្លារ តែបើការរចនាប្រើប្រាស់ផ្កាជ័រតិច មានតម្លៃ៤០ដុល្លារ ឬ៣០ដុល្លារចុះក្រោម។ ចំណែកមួក​វិញ​បានកែច្នៃពីក្រចៅ និងកប្បាស​ ព្រមទាំងរចនាម៉ូដដាក់ផ្កាជ័រ​មានតម្លៃ២០ដុល្លារ។​

ចំពោះសិប្បករវ័យចំណាសដែលជាអ្នកផលិត ខាងអ្នកស្រីបានផ្តល់នូវកម្រៃ​ក្នុងកាបូបមួយ​ចាប់ពី១០ទៅ​១៥​​

ដុល្លារ ​ពីព្រោះការចំណាយសព្វសារពើ ​នៅលើអ្នកគ្រប់គ្រងជាលក្ខណៈគ្រួសារនេះ ច្រើនណាស់។

កាបូបយួរដៃនេះ មានទ្រនាប់ខាងក្នុងធម្មតា អាចប្រើប្រាស់បានយូរឆ្នាំ បើមិនត្រូវទឹក ​ដោយសារតែកាបូប​នេះបានបាញ់ថ្នាំការពារផ្សិតជាមុនរួចស្រេចទៅហើយ។ ​ចំពោះទីផ្សារផលិតផលមួយនេះ​មានគ្រប់ ២៥ខេត្ត​ក្រុង​​​​​ ហើយអតិថិជនអាចកម៉្មង់ឲ្យចាក់ម៉ូដកាបូបនេះគ្រប់មុខបាន ​ទៅតាមសេចក្តីត្រូវការរបស់ខ្លួន​ផ៕

 

No comments

Powered by Blogger.