Header Ads

ភ្ញៀវទេសចរណ៍ក្នុងស្រុក កំពុងចាប់អារម្មណ៍មកកម្សាន្ត នៅភ្នំត្បែងរីសត បែបធម្មជាតិ

 ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ

ភ្ញៀវទេសចរណ៍ក្នុងស្រុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការសាងសង់រីសត ​តាមបែបធម្មជាតិព្រៃភ្នំ ​ដែ​ល

​មានទេសភាពភ្នំត្បែង នៃទឹកដីខេត្តព្រះវិហារ ជាផ្ទាំងទស្សនីយភាពស្រស់បំព្រងដ៏សែនមនោរម្យ។

រមណីយដ្ឋាននិងភ្នំត្បែងរីសត មានផ្ទៃដីប្រមាណជិត១០ហិកតា ក្នុងស្រុកគូលែនខេត្តព្រះវិហារ​ មានទាំងផ្ទះ​សង់អំពីថ្ម និងឈើ ឬរីសតផ្ទះកញ្ចក់ និងរីសតលើដើមឈើ​បែបទំនើបបំផុត។​

លោក គីម ម្ចាស់រីសត(ភ្នំត្បែងរីសត)បានលើកឡើងថា ​ដោយមានភ្ញៀវទេសចរណ៍ក្នុងស្រុកកើន​ឡើងរាល់​ថ្ងៃទើបរូបលោក​ ត្រូវពង្រីកការសាងសង់ជាបន្តបន្ទាប់ ​ដោយបច្ចុប្បន្ននេះ​ បានសាងសង់ផ្ទះស្នាក់នៅរហូត​ដល់​​១៦ ផ្ទះ គម្លាតពីគ្នា៥ម៉ែត្រ ​ដោយក្នុងនោះផ្ទះកញ្ចក់មានគ្រែពូក២ អាចស្នាក់នៅក្នុងតម្លៃ៦៥ដុល្លារ​ជា​តម្លៃខ្ពស់ជាង គេ និងរីសតលើដើមឈើអាចស្នាក់នៅក្នុងតម្លៃ៦០ដុល្លារ​ ប្រកបដោយផាសុខភាព​ ដោយឡែក​រីសតផ្ទះឈើ និងផ្ទះថ្មតម្លៃស្នាក់នៅចាប់ពី ២០ដុល្លារទៅ៤០ដុល្លារ ប្រកបដោយការបំពាក់គ្រែពូកយ៉ាង​ទំ​នើបផងដែរ។

លោក គីម ម្ចាស់រីសត បានបន្តទៀតថា ភ្នំត្បែងរីសត មានទាំងរមណីយដ្ឋាន សួនផ្កា​និងមានអាហារដ្ឋាន ផង ព្រមទាំងមានម្ហូបអាហារទទួលទានឆ្ងាញ់ពិសារផងដែរ។​ទោះជាមិនទាន់បានសាងសង់រួចក៏ដោយ ​ក៏ភ្នំ​ត្បែ ងរីសតទទួលបានភ្ញៀវច្រើនឡើងៗ ​ពិសេសក្នុងឱកាសបុណ្យទានធំៗ​ដូចជា ក្នុ​ង​ឱកាសបុណ្យភ្ជុំបិណ្ឌ​ថ្មី​ៗ​​​​នេះ​ជាដើម៕

 

No comments

Powered by Blogger.