Header Ads

លោក អេង ជាសាង ប្រត្តិភូរាជរដ្ឋាភិបាល ថា កសិដ្ឋានចិញ្ចឹមបង្គា ក្នុង​ឃុំព្រៃនប់ ទទួលផលពីបង្គា ២៧​តោន លើផ្ទៃ​ទឹក​ប្រមាណ ១៥​ហិក​​តា

ខេត្តព្រះសីហនុៈ

ដោយ៖ សេង ស៊ីដារ៉ូ


លោក អេង ជាសាង ប្រត្តិភូរាជរដ្ឋាភិបាល និងជា​ប្រធានរដ្ឋបាលជល​ផល និងសហការី បានអញ្ជើញចុះ​ពិនិត្យ​​កសិដ្ឋានចិញ្ចឹមបង្គា ក្នុងឃុំ​ព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្គានៅខេត្តព្រះសីហនុនេះ បានបង្ហាញ​ឲ្យឃើញពីវិសាលភាព និងការជីកជា​ស្រះ​​​ចិញ្ចឹម​បង្គាទៅ​តាមបច្ចេក​ទេស ហើយទទួលបានផលពីបង្គាចំនួន ២៧តោន លើផ្ទៃទឹកប្រមាណ ១៥​ហិក​​តា ដោយការចិញ្ចឹមតាមបែបធម្មជាតិ និងការផ្តល់​ចំណីកន្ទួត​ដ៏តិចតួចបំផុត។

ការបង្ហោះតាមប្រព័ន្ធហ្វេសបុករបស់រដ្ឋបាលជលផល បានឲ្យដឹងថា តម្លៃបង្គាក្នុងទីផ្សារលក់បានថ្លៃ ២៧០​០​០​រៀល ក្នុងមួយគីឡូក្រាម ដោយ​​ក្នុងផ្ទៃដីមួយហិកតា អាចដាក់កូនបង្គាចិញ្ចឹមបាន ២០ម៉ឺនក្បាល និង​អាច​​​ទទួល​បានផលពីបង្គា ក្នុងរយៈពេល៣ខែ បន្ទាប់ពីដាក់​កូនបង្គា​ចិញ្ចឹម។ ហើយកសិដ្ឋាននេះ​មានគម្រោ​ង​​ពង្រីក​ការចិញ្ចឹមបង្គា​រហូតដល់ ១៥០ហិកតា នាពេលខាងមុខ៕

No comments

Powered by Blogger.