ផ្អកស្លឹកដំឡូងមីខ្ចីៗ ជាចំណីមានជាតិប្រូតេអ៊ីន ដែលធ្វើឲ្យសត្វគោឆាប់ធំធាត់
ខេត្តបាត់ដំបងៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
ហើយនោះ។
ព្រោះដោយសារតែស្លឹកដំឡូងមីនេះ សំបូរទៅដោយជាតិប្រូតេអ៊ីនច្រើន ក្នុងការបំប៉នដល់សុខភាពសត្វគោឲ្យ
ឆាប់ធំធាត់ និងបានផ្តល់អត្ថប្រយោជន៍ច្រើន
ដល់អ្នកប្រកបមុខរបរចិញ្ចឹមគោ។
លោក នី ណាក់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ ក្នុងខេត្តបាត់ដំបង បានបា្រប់ឲ្យដឹងពីការកែច្នៃអាហារចំណីគោពីស្លឹកដំឡូងមី ឲ្យទៅជាផ្អកដែលអាចទុករយៈពេលលើសពី៦ខែ ដោយច្រកក្នុងថង់ឲ្យបានត្រឹមត្រូវ បើសិនបើកចំ ហនឹងបណ្តាលឲ្យខូចគុណភាពផ្អកស្លឹកដំឡូងមី។ លោក នី ណាក់ បានបន្តថា ស្លឹកដំឡូងមីខុសពីស្លឹកដំឡូងគ ដោយស្លឹកដំឡូងមីមានជាតិពុលច្រើនមិនអាចទទួលទានបានទេ ដោយឡែកស្លឹកដំឡូងគ អាចទទួលទានបាន តែមិនសូវមានអ្នកដាំដុះច្រើននោះទេ។
ដើម្បីឲ្យស្លឹកដំឡូងមី ក្លាយជាផ្អកទុកបានយូរ យើងត្រូវធ្វើការបន្សាបជាតិពុលជាមុនសិន មុននឹងឲ្យគោស៊ី ហើយក្នុងការឲ្យវាស៊ី ក៏ត្រូវឲ្យមានកម្រិតវាផងដែរ។ លោក នី ណាក់ បន្តទៀតថា បច្ចេកទេសធ្វើផ្អកដំឡូងមីនេះ គឺធ្វើតាមប្រទេសថៃ។យើងមានវត្ថុធាតុដើមដ៏ល្អ យើងមិនគួរបោះចោលឡើយ គឺនាំឲ្យខាតបង់លុយកាក់ដ៏ច្រើន ព្រមទាំងមានប្រូតេអ៊ីន២៩%។
នៅពេលធ្វើផ្អក វាកើនប្រូតេអ៊ីនដល់លើសពី៤០% ដែលធ្វើឲ្យគោធំធាត់លឿន យកស្លឹកដំឡូងមីស្រស់ទាំងដើមខ្ចីៗមកហាលសំដិលនៅក្រោមកំដៅថ្ងៃចំនួនមួយម៉ោងឬ២ម៉ោង ដើម្បីឲ្យស្រពោនបាត់បង់ជាតិទឹកខ្លះៗនៅសល់សំណើម៦០% រួចហើយយកវាទៅហាន់ល្អិតៗមុនហាលថ្ងៃ ត្រូវយកស្កររងូរ កាកស្កររោងចក្រ ដែលសុទ្ធល្អមកលាយប្រោសពីលើវាតាមអត្រាស្លឹកដំឡូងមី១០០គីឡូ ស្កររងូ៥គីឡូក្រាម ឬអាចប្រើស្ករត្នោតចាស់ៗ ក៏បានដែរ។
ច្របល់ចូលគ្នាឲ្យសព្វល្អ(ហាមដាក់ទឹក)រួចច្រកចូលក្នុងស្បោងឬថង់ប្លាស្ទិចប៊ឺតយកខ្យល់ចេញពីថង់ឲ្យអស់
(សុញ្ញកាស)ហើយត្រូវចងមាត់ឲ្យជិតល្អរក្សាទុកចំនួន២១ថ្ងៃ(អាចរក្សាទុកបាន១ឆ្នាំ)បរិមាណដែលត្រូវផ្តល់ឲ្យគោស៊ី គឺ ៣គីឡូ្កក្រាមក្នុង១ថ្ងៃ លាយជាមួយស្មៅស្រស់ឬផ្អកចំបើង។ ត្រូវចងចាំថា បរិមាណចំណីឲ្យ គោស៊ីគឺ១០% នៃទំងន់ខ្លួនរបស់វា៕

Post a Comment