ផ្លែប៊័រ គឺសម្បូរទៅដោយវិតាមីន និងជីវជាតិជាច្រើនជួយដល់សិរីរាង្គរបស់មនុស្ស
ខេត្តកំពង់ចាមៈ
ដោយ៖ សេង ស៊ីដារ៉ូ
ផ្លែប៊័រ គឺផ្តល់អត្ថប្រយោជន៍ច្រើន
ដល់អ្នកទទួលទាន ព្រោះផ្លែប៊័រ មានរសជាតិឈ្ងុយឆ្ងាញ់ ឥឡូវទីផ្សារផ្លែប៊័រ
កំពុងមានតម្លៃ
និងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។
វិធីងាយៗបំផុត
ក្នុងការទទួលទានផ្លែប៊័រ ដោយគ្រាន់តែយកមកពុះជាចំណិតៗ ឬកោសយកសាច់ក្រឡុកដាក់
ជាមួយទឹកដោះគោតែប៉ុណ្ណោះធ្វើឲ្យរសជាតិប៊័រកាន់តែមានរសជាតិឆ្ងាញ់ទ្វេរឡើង។
អ្នកលក់ផ្លែប៊័រ ក្នុងខេត្តកំពង់ចាម
បានឲ្យដឹងថា រដូវផ្លែប៊័រចាប់ផ្តើមពីខែ មិថុនា ដល់ ខែសីហា ហើយផ្លែប៊័រនេះ
អាចលក់បានក្នុង១គីឡូក្រាមថ្លៃ
១៥០០០រៀល។
តាមប្រភពអ្នកលក់ផ្លែប៊័រនេះ
បានបន្តទៀតថា ការលក់ផ្លែប៊័រនេះ គឺមិនលក់រាយទេ គឺលក់តាមការកម៉្មង់របស់
អតិថិជន(តាមអនឡាញ)។
ផ្លែប៊័រខ្លះ មានទម្ងន់ធ្ងន់ហើយធំ
ដោយក្នុង១គីឡូក្រាម បានត្រឹមតែ២ផ្លែប៉ុណ្ណោះ ចំណែកផ្លែតូចវិញ ក្នុង
១គីឡូក្រាមបានត្រឹមចំនួនប្រាំផ្លែប៉ុណ្ណឹង។
អ្នកដែលទទួលទានផ្លែប៊័រ
គឺអាចទទួលបានសុខភាពល្អ ដោយសារផ្លែនេះ សម្បូរទៅដោយវិតាមីន និងជីវ
ជាតិជួយដល់សិរីរាង្គរបស់មនុស្សជាច្រើន៕
Post a Comment