សតវត្សរ៍ទី១៦ ប្រាសាទអង្គរវត្ត
«វត្តជេតពន»មានឈ្មោះច្រើន និងជាទីគោរពព្រះពុទ្ធសាសនា
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
យោងតាមឯកសារ បានបញ្ជាក់ថា
ប្រាសាទអង្គរវត្ត មានឈ្មោះហៅច្រើន ក្នុងកំលុងសតវត្សរ៍ទី១៦ និងជាក្រុង
នៃទីស្ថានគោរពប្រតិបត្តិព្រះពុទ្ធសាសនាផងដែរ។
រាជព្រះបាទសូយ៌្យវម៌្មទី២
គោរពព្រហ្មញ្ញសាសនានិកាយវិស្ណុ មានមរណនាមថា «ព្រះបាទកម្រតេងអញបរម
វិស្ណុលោក» តាមសិលាចារឹកប្រាសាទអង្គរវត្ត k.298 សតវត្សរ៍ទី១២។
ការចងចាំឈ្មោះ បរមវិស្ណុលោក រហូតដល់សតវត្សរ៍ទី១៦ ប៉ុន្តែសំណេរក្លាយជា
មហាពិស្ណុលោក ក្នុងសិលាចារឹកប្រាសាទអង្គរវត្តk.296 និងឈ្មោះនគរវត្រ k.303-N08។
សិលាចារឹកភ្នំគូលែន
(សៀមរាប) k.1006 ចុះកាលបរិច្ឆេទឆ្នាំ១៥៨០ គ.ស
រៀបរាប់ពីព្រះសង្ឃព្រះនាម ព្រះ
រាជមន្នី មានឋានៈខ្ពស់និមន្តមកពីក្រុងអយុធ្យា ពីមុនជារបស់ខ្មែរ
ឥឡូវជារបស់(សៀម) បានហៅប្រាសាទអង្គរវត្តថា«វត្តជេតពន»។
នៅសតវត្សរ៍ទី១៧
អ្នកដើរធម្មយាត្រាជនជាតិជប៉ុនឈ្មោះ កិនរីយ៉ូ ស៊ីម៉ាណូ ( kenryo Shimano ) មកពីទី
ក្រុង ណាហ្គាសាគី (ជប៉ុន) ជាអ្នកបកប្រែភាសាផង បានគូរប្លង់ប្រាសាទអង្គរវត្ត
ក៏ប៉ុន្តែហៅបានប្រាសាទនេះថា វិហារជេតពន (ពាក្យក្លាយមកអំពី «ជេតវន») ជេត ជាព្រះនាមព្រះរាជកុមារ + វន/ពន មានន័យថាព្រៃ(ជាឈ្មោះអារាមធំ ក្នុងពុទ្ធសម័យ នៅជិតក្រុងសាវត្ថី ក្នុងដែនកោសល្យ
ដែលអនាថបណ្ឌិតមហាសេដ្ឋី សុទត្ត ជាវដីពីព្រះអង្គម្ចាស់ជេត ដើម្បីកសាងវត្ត
ហើយវេរចំពោះព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធ ជាប្រធានហើយក្លាយថា«ជេតពន/វន») ជាការយល់ច្រឡំព្រោះថា
វត្តនេះនៅប្រទេសឥណ្ឌាសព្វថ្ងៃ។ ព្រះពុទ្ធសាសនាហិនយាននាំមកពីប្រទេសស្រីលង្កា
ធ្វើឲ្យមានរបត់ប្តូរជំនឿសាសនា និងបានបង្កើតវត្តអារាមសម្រាប់ព្រះសង្ឃ នៅក្បែរប្រាសាទ
នៅសតវត្សរ៍ទី១៦មកម៉្លេះ។ ដូច្នេះហើយទើបពាក្យ អង្គរវត្ត (អង្គរវត្តក្នុងសំណេរសិលាចារឹកខាងលើ)
ដោយពាក្យ «អង្គរ» ក្លាយពីនគរ (ន)
(បា/សំ) មានន័យថា «បុរីឬកុ្រង» ចំណែក
វត្ត(ន) , (បា/សំ) មានន័យថា « ការប្រតិបត្តិ,
ការកាន់សីលធម៌, សណ្តាប់ធ្នាប់»។
សរុបមក ពាក្យអង្គរវត្ត
មានន័យថា ក្រុងនៃទីស្ថានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ចំណែកប្រជាជននៅខេត្តសៀមរាបហៅថា
ប្រាសាទអង្គរវត្ត ឬអង្គរតូច ព្រោះគេគិតថាផ្ទៃដីប្រាសាទអង្គរវត្ត (១,៣គម
១,៥គម) តូចជាងវិសាលភាពអង្គរធំ (៣គម
៣គម)។
ពីដើម ប្រាសាទអង្គរវត្តស្ថិតនៅក្នុងទីក្រុងបុរាណឈ្មោះ
យសោធរបុរៈ (មានន័យថា ក្រុងដ៏ល្បីល្បាញ និង
ស្រស់ប្រឹមប្រិយ៍) តាមសិលាចារឹកជាច្រើននៅសម័យអង្គរ
(សតវត្សរ៍ទី៩-១៣
)ក្រោយមកបានប្តូរឈ្មោះថា
អង្គរឥន្ទិប្រាស្ស ក្នុងសិលាចារឹក K.302,N08
របស់អកហ្លួងចក្រីឥន្សែងចារ នៅប្រាសាទអង្គរវត្ត ឆ្នាំ១៥៤៧
សក (១៦២៦គស)
សតវត្សរ៍ទី១៦។
ពាក្យ ឥន្ទិប្រាស្ស(ឥន្ទប្រ័ស្ថ) ក្លាយជាឈ្មោះវត្តអង្គរខាងជើង និងវត្តអង្គរខាងត្បូងសព្វថ្ងៃ
ឥន្ទបត្តបុរី (ទីក្រុងធំ
ឬរបស់ព្រះឥន្ទ) មានន័យថា ដូចពាក្យ មហានគរ
(ទីក្រុងធំ)ដែរ។ មុនការអភិរក្សប្រាសាទ អង្គរវត្តដោយជនជាតិបារាំង
វត្តឥន្ទបត្តបុរី នេះ ស្ថិតនៅក្បែរក្តារបែន ជាសំណង់ឈើចាប់តាំងពីសម័យកណ្តាល អ្នកអភិរក្សជនជាតិបារាំង
បានឲ្យព្រះសង្ឃរើវត្តទាំងនេះចេញ៕

Post a Comment