Header Ads

បន្លែ ផ្លែឈើ គ្មានជាតិពុល


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


គ្មានជាតិពុល ឬគ្មានជាតិគីមី គឺចាត់ទុកជាបន្លែបង្កា ជួយកាត់ប​ន្ថយការប្រឈមមុខនឹងសារធាតុពុលផ្សេងៗ 
ព្រោះបន្លែ ផ្លែឈើទាំងនោះ ប្រើប្រាស់ជីធម្មជាតិ និងប្រើវិធីធម្មជាតិថែទាំទើបល្អ។

ហេតុនេះ ការជ្រើសរើសពីកន្លែងដែលអាចជឿទុកចិត្តបាន ដូចជានៅតាមហាងទំនិញល្បីៗ តាមផ្សារស្រុក​ស្រែ ឬនៅអង្គការផ្សេងៗ តែតម្លៃវាអាចថ្លៃខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ សូមកុំភ្លេចថា ទោះវាមិនសូវ​ស្អាត​បែបណាក៏ដោយ ក៏មិនមែនមានន័យថា វាមិនកខ្វក់អ្វីដែរ ព្រោះផលដំណាំទាំងនោះយកមកពីដី មានការដឹក​ជញ្ជូន​ជាច្រើនថ្ងៃ វាអាចនឹងមានមេរោគឆ្លងតាមផ្លូវ លើកលែងតែបន្លែប្រភេទ អ៊ីដ្រូហ្វូនិក ដែលដាំលើអា​កា​ស​មិនប្រើដី។ តែគួរលាងសម្អាតរៀងរាល់មុនពេលបរិភោគ និងចម្អិនវាសិន ទោះជាវាមិនប្រឡាក់ក៏ដោយ​។

ប្រភេទដំណាំប្រចាំតំបន់ 

ពេលឥឡូវនេះ បន្លែ ផ្លែឈើ ស្រុកស្រែហាក់​បីដូចជា រកស៊ីកាន់តែពិបាក ព្រោះមនុស្សមិនសូវយកចិត្តទុកដា ក់ដំដុះ ហើយមនុស្សសម័យថ្មីនេះ ក៏មិនសូវស្គាល់ គេនិយមបរិភោគតែបន្លែ ផ្លែឈើ បរទេសអស់ហើយ ព្រោះមើលទៅឃើញស្អាត ឆ្ងាញ់ ប្លែកមាត់ ហើយមើលទៅឡូយជាងការបរិភោគដំណាំរបស់ខ្លួនឯង តែតាម ពិតដំណាំប្រចាំតំបន់នីមួយៗ មានរស់ជាតិឆ្ងាញ់​ ភាគច្រើនជាឱសថបុរាណទៀតផង។​ ហេតុនេះយើងគួរតែ ងាកមកបរិភោគបន្លែ ផ្លែឈើ ស្រុកស្រែទាំងនេះវិញ ដែលថោកហើយអាចរកទិញបានតាមផ្សារ ផ្សារណាត់ ផ្សារតាមខេត្តបានដោយងាយស្រួលទៀតផង។

ដំណាំទាំងនេះ មានដូចជា ស្លឹកត្រចៀកក្លាញ់ រមៀត ម្អម កំប្លោក ក្រអៅឈូក ស្លឹកបាស ស្នោ ម្រះអាចម៌ សត្វ
កំពីងពួយ ម្កាក់ ម្រំ ស្ពឺ ស្លឹកជំភ្លូ ស្លឹកងប់ ភ្លៅកង្កែប រំដេង ម្រះ ស្លឹកឆៃយា ជីរសាំងហ៊ុម ជីរណា ខ្ជាយ ម្រះព្រៅ កន្ទុំថេត អង្គាសដី ត្រប់ខា ខ្ញី រម្រៀតស។ល។

No comments

Powered by Blogger.