លោកវាសនា ថា ការផ្គត់ផ្គង់សាច់មាន់ក្នុងទីផ្សារ មានតម្រូវការរាល់ថ្ងៃ តម្លៃក៏សមរម្យ
ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ
សាច់ទាំងនេះច្រើន។
លោក វាសនា
រស់នៅក្នុងព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានមុខរបរចិញ្ចឹមមាន់នេះ
អស់រយៈពេលបីឆ្នាំមកហើយ ក្នុងការចិញ្ចឹមមាន់ស្រែមួយលើកៗ គឺចាប់ពី៥០០ទៅ១០០០ក្បាល។ ដោយក្នុង ១ឆ្នាំៗអាចបញ្ចេញលក់បានបីទៅបួនដង។
ក្នុងការចិញ្ចឹមមាន់ស្រែនេះ
រូបលោក ប្រើរយៈពេលជាងបីខែ អាចលក់ចេញបាន ក្នុងនោះមានមេពូជ មួយ
ក្បាលតម្លៃ
៤ម៉ឺនរៀល ដែលមានទម្ងន់២,៥០គីឡូក្រាម ហើយចំណែកមាន់ស្រែ អាចលក់បាន១គីឡូក្រាមថ្លៃ
១៨០០០រៀលសម្រាប់លក់ដុំ បើលក់រាយលក់បាន២ម៉ឺនរៀល។
លោក វាសនា បានឡើងឡើងថា
ដោយឡែករោងចិញ្ចឹមមាន់ស្រែរបស់ រូបលោក មានទទឹង៦ម៉ែត្រ និង
បណ្តោយ១២ម៉ែត្រ ដែលអាចចិញ្ចឹមមាន់បានចាប់ពី៦០០ទៅ៧០០ក្បាលដោយក្នុងនោះចំណាយទុន៣ម៉ឺនដុល្លារជាភាគហ៊ុនចូលគ្នា។
ក្នុងការចិញ្ចឹមមាន់ស្រែនេះ
ក៏ជួបនឹងឧបសគ្គខ្លះដែរ ទៅនឹងមាន់ដែលមានជំងឺប្រគាវកាច់ មិនថាមាន់តូចឬធំ
នោះទេ គឺវាកើតឡើងលើមាន់ទាំងអស់
យើងក៏ត្រូវមានវិធានការណ៍ចាក់វ៉ាក់សាំងមាន់ បង្ការជាមុនក្នុងមួយឆ្នាំបានម្តងដែរ។
ចំណែកទីផ្សារសាច់មាន់វិញ មានការកើនឡើងជារៀងរាល់ថ្ងៃ ចំពោះមាន់សាច់ មានឈ្មួញ មកទិញដល់កន្លែងចិញ្ចឹមតែម្តង៕
Post a Comment