Header Ads

ប្រភពថ្មភក់ ដែលកសាងឡើងនៅសម័យប្រាសាទអង្គរវត្ត


ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ


អ្នកស្រាវជ្រាវរកឃើញថា​ ប្រភពថ្មភក់សម្រាប់យកមកសាងសង់ប្រាសាទអង្គរវត្ត គឺជាថ្មងាយរំកិលលើកដាក់
និងជញ្ជូន ក្នុងការសាងសង់ប្រាសាទនានា ក្នុងតំបន់អង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ផងដែរ។

ថ្មភក់ចាប់ផ្តើមកើតមានតាំងពី ៤,៦លានឆ្នាំកន្លងទៅ នៅពេលសំបកផែនដីបានកើតឡើង។ ​ផែនដី​គឺជា​
ភូគោល​រាបស្មើ មានអង្កត់ផ្ចិតប្រហែល ១២,៧៤០គីឡូម៉ែត្រ និងមាន៥ស្រទាប់ខុសៗគ្នា។ ថ្មភក់ គឺជា​ថ្ម​ធម្ម​ជាតិ​រួមផ្សំពីគ្រាប់(ក្វាត) ខ្សាច់រាងមូល និងពហុកោណ ឬបំណែកថ្ម ភាគលិ្អតនៃថ្ម ធ្លាប់កើតមានពីមុន។ រាប់​ពាន់​ឆ្នាំ​កន្លងទៅ។ ថ្មភក់ នៅប្រាសាទអង្គរវត្ត មានពណ៌បៃតងប្រផេះ និងលក្ខណៈខាងក្រៅ គឺរូបរាងតែមួយ​ហើយអ្វីដែលធ្វើឲ្យថ្មមានពណ៌ខុសគ្នា អាស្រ័យលើខនិជឈ្មោះ ក្លរីត ធ្វើឲ្យមានពណ៌បៃតង ចំណែកលីម៉ូនីត ធ្វើឲ្យថ្មមានពណ៌លឿង។

ការពិសោធន៏ឆ្លងកាត់កាំរស្មី អ៊ិច និងការវិភាគមីក្រូទស្សន៏ ដោយសាកលវិទ្យាល័យនីហន់ នៃវិទ្យាស្ថានស្រាវ

​ជា្រវ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ជប៉ុន( Nihon University Research Institute of Science and 
Technology) បានបញ្ជាក់ថា ថ្មភក់កើតឡើងដោយសារធាតុផ្សំជាច្រើន ​ហើយភាគរយនៃសមាសធាតុ​ប្រែ​ប្រួល ហើយអ្នកស្រាវជ្រាវ​បានបង្ហាញពីសមាសធាតុផ្សំពីច្រើនទៅតិច តាមឈ្មោះពីលើចុះក្រោម ដូចជា ​ស៊ី​លី​ស្យូមអុកស៊ីត, ទីលីស្យូមអុកស៊ីត, អាលុយមីញ៉ូមអុកស៊ីត ,ដែកអុកស៊ីត ,ម៉ាញ៉េស្យូមអុកស៊ីត ,ម៉ង់កា​ណេស​អុកស៊ីត, កាល់ស្យូមអុកស៊ីត, ណារីរ៉ូមអុកស៊ីត ​,កៅឡាំងអុកស៊ីត, ទឹក ( អតិប្បរមា ), ទឹក ( អប្បបរមា) ប៉ូតាស្យូមអុកស៊ីត។ ជាទូទៅបរិមាណស៊ីលីស្យូមអុកស៊ីត មានពី៦៤%ដល់៧០% បន្ទាប់​មក​ធាតុម៉ាញ៉េស្យូមអុកស៊ីត,​ កាល់ស្យូមអុកស៊ីត។ល។ 

ភ្នំគូលែន ស្ថិតនៅភាគ­­ឥសាន នៃអង្គរ ជាប្រភពថ្មភក់ គេដឹកជញ្ជូនតាមរយៈ​ព្រែកជីក​រួចបន្តឡើងតាមស្ទឹង​

សៀម​រាប ឬអាចប្រើដំរី ជាពិសេស៕
         



No comments

Powered by Blogger.