សិលាចារឹកកម្ពុជា១៣២០ មានកំណើតពីប្រព័ន្ធអក្ខរក្រម ព្រហ្មី មានន័យថា«អក្សរបង្កើតដោយព្រះព្រហ្ម»
ដោយ៖ សេង ស៊ីដារ៉ូ
នាពេលបច្ចុប្បន្ន កម្ពុជា ត្រូវបានគេស្រាវជ្រាវរកឃើញ សិលាចារឹក
ចំនួន ១៣២០ បានកត់ត្រានៅក្នុងបញ្ជីប្រវត្តិសាស្ត្រដ៏ធំមួយ ដែលរៀបរាងឡើងដោយលោកសាស្ត្រាចារ្យ
ហ្ស៊ត សឺដេស (George
Coedes) បាន
បោះពុម្ពសៀវភៅសិលាចារិកកម្ពុជា។ ប៉ុន្តែក្រោយមក គេបានប្រទះឃើញមានសិលាចារឹក
កម្ពុជាសរុបទាំងអស់ ចំនួន ១០០៥។
នៅឆ្នាំ១៩៧១ លោកសាស្ត្រាចារ្យ ក្លូដហ្ស៊ាក់ (Claude Jacques) បានបន្តសិក្សាពីលោក ហ្ស៊កសឺដេស (George Coedes)
ដែលជាអ្នកស្រាវជ្រាវសិលាចារិកកម្ពុជាមួយរូប បានចុះផ្សាយក្នុងអត្ថបទរបស់លោក ដែលបានរកឃើញសិលាចារឹកបន្ថែម
ចំនួន ៤៥ទៀត
ហើយលោកបញ្ជាក់បន្ថែមក្នុងអត្ថបទថ្មីមួយទៀតថា សិលាចារឹកប្រទេសកម្ពុជា មានចំនួនសរុបទាំងអស់
១១៥០ នៅអំឡុងឆ្នាំ១៩៨៨។ បើតាមនរវិទូ អាំង ជូលាង រហូតដល់បច្ចុប្បន្ននេះ គេបានរកឃើញសិលាចារឹកខ្មែរ
ចំនួន ១៣២០។ សិលាចារឹកអង្គរបុរី (វត្តទួលគំនូរ) K.600 ចារឡើងនៅឆ្នាំ
៥៣៣ សក (៦១១គស) មុនសម័យអង្គរ ឬឯសិលាចារឹកអង្គរវត្ត K.300 ជាសិលាចារឹកចុងក្រោយបំផុតនាសម័យអង្គរ
(សតវត្សរីទី ៩-១៣)។ ចំណែក សិលាចារឹកទួលអង្គ K.559 បាត់បង់ការបរិច្ឆេទមានតួអក្សរចាស់ជាង
K.600ទៀត។ នៅសតវត្សរ៍ទី៧ គឺក្រោយសម័យនគរភ្នំ (ហ្វូណន)
ការរកឃើញសិលាចារឹក ២៣០ នៅកម្ពុជា និង ៥៥ទៀត នៅប្រទេសវៀតណាម ឡាវ និងថៃបច្ចុប្បន្ន។
លក្ខណៈសិលាចារឹកកម្ពុជា៖
សិលាចារឹកទាំងឡាយ ជាអត្ថបទមានលក្ខណៈប្រវត្តិកថា ឧទ្ទិសកថា
ពណ៌នាកថា ឬមានលក្ខណៈជាអត្ថបទរដ្ឋការ ជាអត្ថបទបញ្ជីការស្តីអំពីនរនាម និងស្ថាននាម
គឺជាអត្ថបទដែលចារនៅតាមសរសរស្តម្ភ ដាក់នៅមុខព្រះវិហារ ឬប្រាសាទ លើទ្វារចូលលើជញ្ជាំងថ្ម
លើសរសរស្គម្ភ។ សិលាចារឹកជាភាសាខ្មែរ ឬជាភាសាសំស្រ្កឹត ជួនកាលជាភាសាទាំងពីរតែម្តង។
អក្សរមានកំណើតពីប្រព័ន្ធអក្ខរក្រម ព្រហ្មី (Brahmi) ដែលមានន័យថា «អក្សរបង្កើតដោយព្រះព្រហ្ម»។ សិលាចារឹតសម័យអង្គរ
ចារឡើងតាមបែបអក្សរព្រហ្មី (brahmi) តាមបែបខ្មែរ
និងអត្ថបទដដែលមួយទៀត ប្រើអក្សរទេវនាគរី (devanagari)៕
Post a Comment