Header Ads

ជន​ពិការ ០៨គ្រួសារ បានត្បាញក្រមា និងផលិតម៉ាស់ចេញពីក្រមា មានអ្នកគាំទ្រ និងទិញច្រើន




ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

សិប្បកម្មត្បាញក្រមាខ្មែរ មានសន្ទុះលឿន ដោយសារក្នុងគ្រាដែលមេរោគកូវិដ១៩ រាតត្បាតយ៉ាងខ្លាំងទូទាំង​ពិភពសាកល ដែលធ្វើក្រមាបានកែលំអរឆ្នៃប្រឌិតទៅជាម៉ាស់ ដើម្បីលក់ជូនប្រជាពលរដ្ឋ​ក្នុងការការពារ​មេ​រោគ​កូវិដ១៩។

អ្នកស្រី ម្លិះ ដែលជាអ្នកលក់បន្តនៅផលិតផលក្រមា ទទួលពីខេត្តសៀមរាប បានឲ្យដឹងថា ក្នុងចំណោមជន​ពិការ ០៨គ្រួសារ ជាសិប្បករដែលផលិតក្រមាជាង ១០ឆ្នាំមកហើយ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ក្រមានេះ លក់ក្នុងតម្លៃ ៨០០០រៀល ជាប្រភេទក្រមាត្បាញពីអំបោះសុទ្ធ ហើយបើមានអ្នកទទួលទិញបោះដុំ​វិញ ចាប់ពី ១០០ក្រមា ឡើងទៅ លក់ចេញក្នុងតម្លៃ ៦០០០រៀលប៉ុណ្ណោះ។

មួយរយៈចុងក្រោយនេះ ជនពិការ មិនត្រឹមតែត្បាញក្រមាប៉ុណ្ណោះទេ គឺបានផលិតម៉ាស់បីជាន់ ក្នុងមួយថ្ងៃ​អាច​ផលិត​បានចាប់ពី ២០០ ទៅ ៣០០ម៉ាស ក្នុងមួយម៉ាសថ្លៃ ៤៥០០រៀល។ ការផលិតម៉ាសនេះ ​មានការ​គាំទ្រ និងអ្នកទិញច្រើន ហើយមានការចែកចាយតាមបណ្តាខេត្ត រាជធានី ផងដែរ៕


No comments

Powered by Blogger.