លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មា ថា កសិករ ៣៤៦គ្រួសារ ដាំបន្លែចំរុះជាង ៣០០ហិកតា ស្ថិតលើផ្ទៃដីតែមួយ
ដោយ៖ សេង ស៊ីដារ៉ូ
ប្រជាកសិករ នៅព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ភាគច្រើនប្រកបមុខរបរដាំបន្លែចំរុះមុខ
មានតាំងពីប៉េងបោះ ល្ពៅ ម្ទេស ត្រាប់វែង ត្រាប់ស្រួយ ឆៃថាវ ដំឡូង ស្ពៃ ការ៉ុត
ឪឡឹក ពោត… នៅតាមមាត់ទន្លេ ដែលមានរយៈពេលខ្លី ងាយរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មា បានឲ្យដឹងថា
ប្រជាកសិករ ចំនួន ៣៤៦គ្រួសារ ដែលប្រកបមុខរបរដាំបន្លែចំរុះ នៅលើកផ្ទៃដីជាង
៣០០ហិកតា ដែលកសិករក្នុងតំបន់នេះ ប្រកបការងារដាំបន្លែលើផ្ទៃដីតែមួយ។
ក្នុងរដូវប្រមូលផលបន្លែចំរុះនេះ គឺចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ មានរយៈពេលតែមួយខែ
ដោយក្នុងមួយថ្ងៃៗ កសិករយើងប្រមូលផលលក់បាន ១៥តោន។
លោក ភិន ជាកសិករដាំបន្លែចំរុះ បានប្រាប់ឲ្យដឹងថា
រដូវផ្លែត្រប់វែងបានតម្លៃ ៣០០រៀល តម្លៃប៉េងបោះបាន ៤០០រៀល និងម្ទេសបាន ១០០០រៀល តែប៉ុណ្ណោះ។
លោក ស៊ុំ រ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា ផលិតផលបន្លែចំរុះទាំងនេះ
ភាគច្រើនលក់ក្នុងស្រុក និងធ្វើការនាំចេញទៅទីផ្សាររាជធានីភ្នំពេញ
ដោយតម្លៃបន្លែទាំងនេះ ចុះថោក ក្នុងគ្រាដែលសំបូរច្រើន ហើយនៅខែកុម្ភៈ ទើបផ្លែទាំងនេះ
អាចឡើងថ្លៃបន្តិចវិញ នៅពេលដែលផលិតផលនេះ ស្បោយក្នុងការប្រមូលផល៕
Post a Comment