Header Ads

មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ BTIC ទទួលបានប្រព័ន្ធជីវឧស្ម័នខ្នាតតូចដំបូង ដើម្បី​សិក្សា​ស្រាវជ្រាវ ពីជីវឧស្ម័ន

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ប្រព័ន្ធជីវឧស្ម័នខ្នាតតូចដំបូង ត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាត​ធំ​ BTIC ក្រោមការផ្តល់យោបល់របស់ជំនាញការអន្តរជាតិ ជីវឧស្ម័ន។

ប្រព័ន្ធជីវឧស្ម័នខ្នាតតូច ដែលបានធ្វើការសាកល្បងលើកដំបូងនេះ ​គឺមានគោលបំណង ដើម្បីធ្វើការសិក្សា​ស្រាវ​ជ្រាវ ​ទាក់ទងទៅនឹងការសិក្សាសក្តានុពលផលិតជីវឧស្ម័ន និងឧស្ម័នមេតាន។

មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាត​ធំ​ BTIC និងធ្វើការចម្រោះឧស្ម័ន ដោយប្រើវិធីបញ្ជូលខ្យល់ ចូលក្នុងអាងប្រព្រឹតិ្តកម្ម និងវិធីសាស្ត្រខាងក្រៅតាមរយៈធុងចម្រោះ សំដៅការដកចេញ​ នូវប្រភេទសារធាតុ​ជូ​(H2S)​ និងការប្រើប្រាស់ជីវឧស្ម័នក្នុងម៉ាស៊ីន​ឬចង្រាន និងការសិក្សាលើការគ្រប់គ្រង កាកសំណល់ចេញពី​អាងប្រព្រឹតិ្តកម្មនេះតែម្តង។

លទ្ធផល នៃការស្រាវជ្រាវនេះ នឹងត្រូវប្រើក្នុងគោលដៅពង្រឹងចំណេះដឹង ផ្នែកបច្ចេកទេស របស់សមាជិក ​នៃ​មជ្ឈមណ្ឌល នៅក្នុងការងារពាក់ព័ន្ធនឹងជីវឧស្ម័នខ្នាតធំនេះ។


ជាមួយគ្នានេះដែរ លទ្ធផលនៃការស្រាវជ្រាវនេះ នឹងត្រូវបានផ្សព្វផ្សាយ និងដើម្បីលើកកម្ពស់ ការយល់ដឹង​អំពី​​វិស័យ​ជីវឧស្ម័នខ្នាតធំ ដល់សាធារណជន ផងដែរ៕

No comments

Powered by Blogger.