លោក ចៅ ឡង់ឌី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី កោះហៅ លោក គីស៊ុន ហេង ម្ចាស់សំណង់ ដែលសាងសង់ដោយពុំមានច្បាប់មកសាកសួរ
ខេត្តសៀមរាបៈ
ដោយ៖ ហុង ចំណាប់
សំណង់មួយកន្លែងកំពស់៣ជាន់ សាងសង់ដោយពុំមានច្បាប់
ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានមន្ទីរសូរិយោដីខេត្តសៀមរាប
អោយផ្អាកការសាង សង់ ជាបណ្តោះអាសន្នហើយ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩ ។
លោក ចៅ ឡង់ឌី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់
និងសូរិយោដី ខេត្តសៀមរាប បានកោះហៅ លោក
គីស៊ុន ហេង ម្ចាស់ផ្ទះ (ម្ចាស់សំណង់)
និង២គ្រួសារទៀតជាអ្នកជាប់ព្រំដីគ្នាទី១ លោកស្រី ណែម
ស៊ាងហ៊ន ជាប់ព្រំដីខាងកើត និងលោក ផេង សុង អ្នកជាប់ ព្រំដី ខាងលិច
ដើម្បីមកដោះស្រាយ បន្ទាប់ពីបានស្តាប់ការរៀបរាប់ផ្ទាល់មាត់រវាងម្ចាស់ សំណង់ និង អ្នកជាប់ព្រំដី២
គ្រួសារនោះរួច។
លោក ចៅ ឡង់ឌី អនុប្រធានមន្ទីរ បានព្រមានលោក គី ស៊ុនហេង
ម្ចាស់សំណង់ ឲ្យផ្អាកការសាងសង់ជាបណ្តោះអាសន្ន រងចាំច្បាប់អនុញ្ញាតចេញសិន ហើយត្រូវរកក្រុមហ៊ុន ឬវិស្វករដែលមានជំនាញសាងសង់មកពិនិត្យឡើងវិញ ពីគុណភាព ម្យ៉ាងទៀតសំណង់ផ្ទះនោះបាក់ស្រុត ឬរលំ នូវប្រការណាមួយត្រូវធានារ៉ាប់រង
ដល់អ្នកជិតខាងជាប់ព្រំដី២គ្រួសារនោះសិន។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ ឧសភា ២០១៩ គណៈកម្មាការទទួលបន្ទុកសំណង់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានហៅមកដោះស្រាយម្តងហើយ ដោយលោកស្រីណែម ស៊ាងហ៊ន សុំឲ្យផ្អាកការសាងសង់ហើយសំណង់នោះមិនមានច្បាប់
ម្យ៉ាងទៀតសំណង់មិនទទួលខុសត្រូវ រាល់ ការខូចខាត បាក់ស្រុង ឬរលំ មកលើអ្នកជិតខាងទេ។
ចំណែកលោក ផេង សុង និយាយថា សំណង់នោះពុំមានគ្រឹះរឹងមាំ
ហើយជាងម៉ៅការសំណង់អត់មានជំនាញខាងសំណង់ គ្រឿងសំណង់ជ្រុះរប៉ាត់រប៉ាយ ទើលើដំបូលផ្ទះ លើជញ្ជាំង ឥដ្ឋធ្លាក់ធ្លុះស័ង្កសីជាដើម។
ចំណែកលោក គី ស៊ុនហេង ម្ចាស់សំណង់ថា សំណង់លោកមានច្បាប់
ហើយបើចង់ដឹងមានច្បាប់ ឬក៏អត់សូមទៅមើលនៅមន្ទីរសូរិយោដី
ខេត្តកណ្តាល ហើយលោកមិនអាចផ្តល់ការសាងសង់បានទេ គណៈកម្មការទទួលបន្ទុកផ្នែកសំណង់ សង្កាត់ស្លក្រាម បានហៅសំណង់ណាដែលពុំទាន់មានច្បាប់សាងសង់ វាជាអំពើខុសច្បាប់។
ចំពោះ២គ្រួសារខាងលើនេះ ទទួចសុំឲ្យលោកចៅ ឡង់ឌី
ជួយពួគាត់តាមផ្លូវច្បាប់ផង។ បន្ទាប់ពីកក្រើករឿងបាក់រលំអាគារ៧ជាន់នៅក្រុងព្រះសីហនុ
ជាសារបង្ហាញថា សំណង់អត់មានវិស្វករអត់មានច្បាប់
ជាពិសេសស្ថាប័នជំនាញ មិនត្រូវស៊ុំក្រលំ ជ្រកក្រោមអំពើពុករលួយទេ និងបណ្តាលឲ្យមានហានិភ័យប្រថុយប្រថាន និងគ្រោះថ្នាក់យ៉ាងខ្លាំងបំផុត៕
Post a Comment