អ្នកស្រីសល់ ថា អ្នកទិញ បន្លែ ត្រី សាច់ ពីមូលដ្ឋានរបស់គាត់ យកទៅបរិភោគ នឹងមានសុខភាពល្អ គ្មានជាតិគីមី
ខេត្តកណ្តាល
ដោយ៖ សេង ស៊ីដារ៉ូ
អ្នកស្រីសល់
មានទីលំនៅព្រែកតាម៉ាក់ ខេត្តណ្តាល បានរៀបរាប់រាល់សកម្មភាពលក់ដូរបន្លែ ត្រី សាច់ តាមរយៈការដឹកកងជិះលក់ទៅតាមខ្នងផ្ទះ
របស់ប្រជាពលរដ្ឋ នៅតំបន់ផ្សេងៗនេះ ថា អ្នកស្រី ប្រកបមុខរបរនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ
ប៉ុន្តែក្នុងការលក់បន្លែ ត្រី សាច់នេះ នៅតែមានការជួយទិញពីប្រជាពលរដ្ឋជានិច្ច
ព្រោះវាចំណេញពេលវេលា និងថវិកាបានច្រើន ដល់ពួកគាត់ ហើយពួកគាត់អាចប្រកបការងារអ្វីៗផ្សេងទៀតក៏បានដែរ។
អ្នកស្រី
បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងការទិញបន្លែ ត្រី សាច់ នេះ គឺទិញនៅក្នុងមូលដ្ឋាននេះតែម្តង
ទាំងបន្លែចម្រុះ មានដូចជា ល្ពៅ ត្រឡាច ត្រកួន ជី ត្រប់ ត្រាវ ននោង ត្រី និងសាច់ផ្សេងៗជាច្រើនទៀត។
ហើយក្នុងការទិញបន្លែ ត្រី សាច់នេះ ម្តងៗ ត្រូវចំណាយដើមទុនជាង៣០ម៉ឺនរៀល ក្នុងមួយថ្ងៃៗ
ហើយអ្នកស្រី ត្រូវចេញមកលក់តាំងពីព្រលឹមម៉ោង៧ព្រឹក រហូតដល់ ម៉ោង៣រសៀល
ទើបត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកអ្នកស្រី លក់រហូតដល់ភ្នំពេញ ទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ
មធ្យោបាយដឹកជញ្ជូនត្រូវដាក់កងលើឡានឈ្នួល ពេលមកដល់ភ្នំពេញ ទើបដាក់កងចុះ និងរៀបចំបន្លែដាក់លើកង
រួចធាក់លក់តែម្តង។
នាបច្ចុប្បន្ននេះ មុខរបរលក់បន្លែ
ត្រី សាច់ តាមរយៈកង់នេះ ក្នុងមួយថ្ងៃៗ អាចចំណេញបានពី២ម៉ឺន ទៅ៣ម៉ឺនរៀលតែប៉ុណ្ណោះ។
មុខរបរនេះ បានចូលរួមចំណែកជួយក្នុងគ្រួសារបានមួយកម្រិត បន្ទាប់ពីមុខរបរធ្វើស្រែ
ចំការ របស់ប្តីគាត់ និងបានជួយឲ្យកូនទាំង៤នាក់របស់ពួកគាត់មានសិក្សា។
ត្បិតតែរបរនេះ មានការហត់នឿយច្រើន ក៏ពិតមែន តែបានជួយដល់អ្នកទិញយកធ្វើម្ហូបទទួលទាន
មានសុខភាពល្អ គ្មានជាតិគីមី ព្រោះដោយសារតែប្រភេទបន្លែ ត្រី និងសាច់ ទាំងនោះ ទិញចេញពីមូលដ្ឋានតែម្តង
តាមបែបធម្មជាតិពិតៗ៕
Post a Comment