រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមវេទិកាអាស៊ាន-ចិន លើកទី១៣ នៅប្រទេសចិន
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
គោលបំណងនៃវេទិកាអាស៊ាន-ចិនលើកទី១៣នេះ គឺដើម្បីបង្ហាញពីវឌ្ឍនភាព ដែលបណ្ដាប្រទេស ជាសមាជិកអាស៊ាន សម្រេចបានគ្រប់វិស័យ ការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ ជាពិសេស ពិភាក្សាពីបញ្ហាប្រឈមនានា ដើម្បីរៀបចំយុទ្ធសាស្រ្ត សំដៅឈានទៅសម្រេចឲ្យបាននូវគោលដៅ ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ នៅឆ្នាំ ២០៣០។
ក្នុងឱកាសចូលរួមវេទិកាអាស៊ាននេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រជុំទ្វេភាគីជាមួយ ឯកឧត្តម CHEN Zhigan អនុរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យក្រុមប្រឹក្សារដ្ឋ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដើម្បីពិភាក្សាលើគម្រោងមួយចំនួន ដែលភាគីមិត្តចិន បាននឹងកំពុងអនុវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាលើគម្រោងនានាសម្រាប់ពេលអនាគត ជាពិសេស គឺគម្រោងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងអភិវឌ្ឍន៍ជនបទ៕
Post a Comment