Header Ads

អតិថិជនពីរខេត្ត បានឈ្នះរង្វាន់ទឹកប្រាក់ ៥ម៉ឺនដុល្លារ និង ៨ម៉ឺនដុល្លារ ពីសែលកាត



 ភ្នំពេញៈ

ដោយ៖ យ៉ែម សុវត្ថារ៉ូ
 

អតិថិជនពីរខេត្ត បានឈ្នះរង្វាន់ទឹកប្រាក់ ៥ម៉ឺនដុល្លារ និង ៨ម៉ឺនដុល្លារ ពីសែលកាត​ក្នុងកម្មវិធីឈ្នះ​រង្វាន់​​ទឹកប្រាក់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃពីសែលកាត ឥឡូវអតិថិជនទាំងពីរ បានមកទទួល​យក​រង្វាន់ឈ្នះនេះ​ នៅការិយាល័យសែលកាត នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកស្រី ជាង ធិតា ជាស្មៀនឃុំ មកពីខេត្តកំពង់ចាម បានឈ្នះរង្វាន់ទឹកប្រាក់ ៥ម៉ឺនដុល្លារ ពីសែល​កាត កាលពីថ្ងៃទី៣០​ ខែមករា ឆ្នាំ២០១៩ និងលោក បុល គង់ រស់នៅភ្នំពេញ ជាបុគ្គលិកអង្គការ យូនីស្កូរ ឈ្នះរង្វាន់ទឹកប្រាក់ ៨ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី៧ ខែកុម្ភៈ ថ្មីៗនេះ ដែរ៕


No comments

Powered by Blogger.