Header Ads

ក្រុមនិស្សិត គឺម វ៉ាង បានសិក្សាស្រាវជ្រាវ ការកែច្នៃ មីផ្លែល្ពៅ បានជោគជ័យ



 ខេត្តបាត់ដំបងៈ

ដោយ៖ ឌឹម គឹមហាក់
 

ផលិតផលមីល្ពៅ ដែលនិស្សិតខ្មែរយើងបានធ្វើការសិក្សាស្រាវជ្រាវកែច្នៃ ពីវត្ថុធាតុដើមពីផ្លែល្ពៅ ដែល​មានរសជាតិដើមពីធម្មជាតិ និងមានការភ្ញាក់ផ្អើរពេញសង្គមហ្វេសប៊ុកតែម្តង។


និស្សិតខ្មែរឈ្មោះ គឹម វ៉ាង ដែលបានបញ្ចប់ការសិក្សាលើជំនាញវិជ្ជាសាស្ត្រ ចំណីអាហារ ពីសាកលវិទ្យាល័យបាត់ដំបង កាលពីឆ្នាំ២០១៧ ហើយបានសម្រេចគោលដៅ លើការផលិតសសៃមីពីផ្លែល្ពៅ ដែលមានរសជាតិដើមពិតៗ ដូចផ្លែល្ពៅ ដោយចំណាយពេលវេលា ធ្វើការសិក្សាស្រាវជ្រាវកែច្នៃចំណីអាហារនេះ​​ជិត ២ឆ្នាំ។




និស្សិត គឹម វ៉ាង បានរៀបរាប់ថា បានរៀនជំនាញវិជ្ជាសាស្ត្រ ចំណីអាហារនៅសាកលវិទ្យាល័យបាត់ដំបង អស់​រយៈពេល០៤ឆ្នាំ ក្នុង២០១៧ រូបខ្ញុំបានមើលឃើញពីអត្ថប្រយោជន៍ពីផ្លែល្ពៅ ដែលប្រជាពលរដ្ឋយើង នៅខេត្តឧត្តរមានជ័យ តែងនាំយកផលិតផលនេះទៅ លក់ឯព្រំដែនខ្មែរថៃ ហើយមានឈ្មួញទិញជារៀងរាល់ឆ្នាំ រាប់រយតោន ក៏ប៉ុន្តែប៉ុន្មានឆ្នាំនេះ នៅពេលដែលប្រជាកសិករយកទៅលក់ច្រើនពេក បែរ​ជា​លក់មិន​​ដាច់ ហើយក៏នាំគ្នាយកផ្លែល្ពៅទាំងនោះបោះ​ចោល ហើយក្រុមនិស្សិតយើង ឃើញដូច្នេះ ក៏មានគំនិតផ្តួចផ្តើមធ្វើការកែច្នៃផ្លែល្ពៅ ទៅជាសសៃមី ដែលមានរសជាតិដើមដូចផ្លែល្ពៅ។

ការផលិតមីល្ពៅនេះ ក្រុមនិស្សិតយើង មានគោលបំណងលើកស្ទួយ ការដាំដុះប្រជាកសិករខ្មែរទូទាំង​ប្រទេស មិនឲ្យមានតំលៃថោក និងមានទីផ្សារ និងជួយលើកស្ទួយមុខមាត់ប្រទេសជាតិយើងផង។​

ភាពជោគជ័យរបស់ក្រុមនិស្សិត គឹម វ៉ាង ដែលបានធ្វើការកែច្នៃផ្លែល្ពៅទៅជាមីសសៃ ដែលបានជួយសម្រួលដល់កសិករយើង នៅតាមព្រំដែន ឲ្យមានទឹកចិត្តដាំដុះ ព្រមទាំងមានតំលៃ ឡើងវិញផង។  


No comments

Powered by Blogger.