Header Ads

ទីផ្សារទេសចរណ៍អាមេរិក គឺជាទីផ្សារដ៏សំខាន់ៗទាំង ១០នៅកម្ពុជា



 ភ្នំពេញៈ

ដោយ៖ សេង​ ស៊ីដារ៉ូ
 

 នៅឆ្នាំ២០១៣ មានទេសចរណ៍ជនជាតិអាមេរិកចំនួន ៦២លាននាក់ បានធ្វើដំណើរទៅកាន់គោលដៅ​ទេស​​ចរណ៍​​នានា ​​នៅលើពិភពលោក ដែលក្នុងនោះទេសចរណ៍អាមេរិក​ មកកាន់ទ្វីបអាស៊ី មានចំនួន​ប្រមាណ​៥,៥លាននាក់ តាមបែបកម្សាន្តវិស្សមកាល និងមកសួរសុខទុកបងប្អូន មិត្តភក្តិ មានចំនួនជាង ៤លាននាក់ និងប្រហែល១,៥លាននាក់ជាទេសចរណ៍​ ធុរកិច្ច។





ទេសចរណ៍អាមេរិក ជាទីផ្សារមួយនៅក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០ របស់កម្ពុជា ដោយសារទេស​ចរណ៍​​អាមេរិក ភាគច្រើនស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលយូរ និងចំណាយច្រើន​នៅក្នុងកំឡុពេល​ស្នាក់នៅរបស់ពួកគេ ជាពិសេស ទេសចរខ្មែរ-អាមេរិកកាំង និងខ្មែរ-កាណាដា​ ក៏ជាទេសចរណ៍​ដ៏សំខាន់​មកពីទីផ្សារអាមេរិក។


ដើម្បីទាក់ទាញទេសចរអាមេរិក យើងគួរធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពដូចខាងក្រោម៖

១-ចូលរួមពិព័រណ៍ទេសចរណ៍ផ្សេងៗ ដូចជាពិព័រណ៍ Los Angeles Travel and Adventure Show នៅភាគខាងលិចនៃសហរដ្ឋអាមេរិក (West Coast USA)និងពិព័រណ៍ Luxury Show & The New York Times Travel Show នៅភាគខាងកើតសហរដ្ឋអាមេរិក (East Coast USA)។ ២-សហការ​ជា​មួយសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នានា​​ ដូចជា បុណ្យចូលឆ្នាំខ្មែរ (Cambodia New Year Parade), Cambodia Cultureal Week និងបុណ្យអុំទូក (Cambodia Water Festival)ជាដើម ។ ៣-រៀបចំឲ្យ​មាន​ស្ថាន​តំណាងក្រសួងទេសចរណ៍ ប្រចាំស្ថានទូរខ្មែរ នៅអាមេរិក និងកាណាដា ដើម្បីសម្រួលផ្តល់​ព័ត៌​មាន និងផ្សព្វផ្សាយសក្តា នុពលទេសចរណ៍។ ៤-ជំរុញឲ្យមានការហោះហើរត្រង់ ពីទីផ្សារអាមេរិក របស់ក្រុមហ៊ុនអាកាសចរណ៍ United Airline, US Airways, American Airline, ឬក្រុមហ៊ុនអាកាស​ចរណ៍​​ជាតិ Cambodia Angkor Air មកចំកន្លែងទេសចរណ៍តែម្តង។

ទីផ្សារទេសចរណ៍អាមេរិកខាងត្បូង រួមមានប្រទេសជាច្រើន ដែលមានស្ថានភាពសេដ្ឋកិច្ចរីកលូតលាស់ និង ងើបឡើងថ្មី ដូចជា ប្រទេសប្រេស៊ីល អាហ្សង់ទីន ឈីលី ម៉ិកស៊ិកកូ និងកូឡុំប៊ី។ល។ ដែលភាគច្រើន និយាយភាសាអេស្ប៉ាញ មានការតភ្ជាប់មកកាន់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន និងអាចបន្តបញ្ចប់ទ ស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងគួរយកចិត្តទុកដាក់ បញ្ចូលជាគោលដៅទីភ្សារថ្មី សម្រាប់តំបន់អាមេរិ ក៕


No comments

Powered by Blogger.