Header Ads

សមាគមន៍អភិរក្សស៊ីក្លូ កំពុងលើកស្ទួយដល់អ្នកធាក់ស៊ីក្លូ



 ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

មុខរបរអ្នកធាក់ស៊ីក្លូ បច្ចុប្បន្ន កំពុងតែធ្លាក់ចុះ ហើយអ្នកធាក់ស៊ីក្លូ នៅមានទម្លាប់បន្តអាជីពនេះ តកូន​ដដែល បើទោះជារបរនេះ ថយចុះក៏ដោយ ប៉ុន្តែឥឡូវស៊ីក្លូ កំពុងអភិរក្សឡើងវិញ ដូច្នេះអ្នកធាក់ស៊ីក្លូនៅមានសង្ឃឹម។

លោក ហ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានលើកឡើងថា តួលេខនៃចំនួនស៊ីក្លូ ដែលនៅ​ក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ និង២០១៦ មានការថយចុះតិចតួច ក្នុងចំនួន ៥៤៧គ្រឿង ក្នុង​នោះ​មានអ្នកធាក់ស៊ីក្លូ ១៤០នាក់ ប៉ុណ្ណោះ ជាគោលដៅ និងបំណងរបស់សហគមអភិរក្សស៊ីក្លូ គឺមានគោល​ដៅ​ចង់ឲ្យអ្នកធាក់ស៊ីក្លូសហគមន៍ ឬអ្នកធាក់ស៊ីក្លូខ្លួនឯង ក៏ដោយ ត្រូវតែធ្វើការលាបពណ៌ កែលម្អស៊ីក្លូឲ្យបានល្អ ក្នុងការ​រកចំណូល ពីមុខរបរនេះ។

លោក ហ៊ឹម សម្បត្តិ បានបន្តទៀតថា សហគមន៍អភិរក្សស៊ីក្លូ របស់លោក នឹងធ្វើការអប់រំដល់អ្នកធាក់ស៊ីក្លូ ឲ្យយល់ដឹងឲ្យបានច្បាស់ពីច្បាប់ចរាចរណ៍ និងក៏មានគោលដៅចង់ជួយឲ្យអ្នក​ស៊ីក្លូ ​មានប្រាក់លើកទឹកចិត្ត​ប្រចាំ​ខែ ក្នុងម្នាក់ ២ម៉ឺនរៀលបន្ថែមទៀត ដើម្បីជាការជួយសម្រួលបន្ទុកជីវភាពរបស់ពួកគាត់ ហើយជាមូល​និធិ​ទេស​ចរណ៍ ដែលជាគម្រោងរបស់សមាគមន៍។ បច្ចុប្បន្ននេះ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ​ បានជួយ​ដល់ សមាជិកអ្នកធាក់ស៊ីក្លូ ដែលមានមុខរបរនេះ មកពីខេត្តព្រៃវែង ស្វាយរៀង កណ្តាល កំពត និងកំពង់ស្ពឺ ក្នុងនោះផ្តល់ទីកន្លែ​បោក​គក់សំអាត់កាយ និងបានសម្រាក២ថ្ងៃផង។

លោក សម្បត្តិ បន្តទៀតថា យើងមិនអាច​កំណត់​​ភ្ញៀវទេសចរណ៍ថា នឹងមកជិះស៊ីក្លូ ក្នុងថ្ងៃណាមួយបានទេ ដោយ​​កំណើន ភ្ញៀវបរទេសចូលមក ហើយយើងត្រូវតែរៀបចំកាលវិភាគថ្ងៃខុសគ្នា ដើម្បីទទួលភ្ញៀវទេសចរណ៍​កុំឲ្យជាន់ថ្ងៃគ្នា ព្រោះបើ មិនអញ្ចឹងទេ ពេលលំហូរភ្ញៀវបរទេសច្រើន មិនអាចរកស៊ីក្លូឲ្យភ្ញៀវបានភ្លាមៗ នោះ​ឡើយ។ ស៊ីក្លូនៅភ្នំពេញ មានអ្នកធាក់​តិចតួចបំផុត នៅក្នុងថ្ងៃធម្មតាភាគច្រើន ដឹកភ្ញៀវតាមផ្ទះជិតៗផ្សារ មាន​ផ្សារ​ថ្មី ផ្សារអូរឫស្សី ផ្សារចាស់ ផ្សារកណ្តាល។ លោកសម្បត្តិ បន្តទៀតថា​ ស៊ីក្លូនៅតែអភិរក្សដដែល បើទោះ​​​​ជាគ្មានភ្ញៀវជិះ ក៏ដោយ ក៏អ្នកមានអាជីពនេះ គាត់គិតថា គាត់មានលុយអាចទិញម៉ូតូរត់បាន តែ​គាត់​មិនចាប់​យកមុខរបររត់ម៉ូតឌុបនោះទេ គាត់នៅតែចាប់យករបរ​ធាក់​ស៊ីក្លូនេះដដែល និងខ្លះអាចបន្តដល់កូនថែម​ទៀត​ផង៕


No comments

Powered by Blogger.