Header Ads

ស្វែងយល់ ពីសន្ទះព្រម្មចារីយ៍ របស់ស្ត្រី




ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ





សន្ទះព្រម្មចារីយ៍របស់ស្ត្រី គឺស្ថិតនៅខាងក្នុងរន្ធទ្វារមាស ចម្ងាយប្រហែល ១ ទៅ ២សង់ទីម៉ែត្រ ប៉ុណ្ណោះ ពោលគឺមិនជ្រៅនោះទេ។ សន្ទះព្រម្មចារីយ៍របស់ស្ត្រីម្នាក់ៗ មានរូបរាងខុសៗគ្នា​ ទំហំ ពណ៌ និងសណ្ឋាន ប្រៀបដូចជាត្រចៀក ច្រមុះ និង​បបូរមាត់ ដែលខុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

វាគឺសន្ទះ​ នៃជាលិកាភ្នាស ដែលអាចតឹង ឬធូររលុង ហើយវាមានពណ៌ផ្កាឈូកស្រាល សឹងតែអាចមើល ធ្លុះ ប៉ុន្តែប្រសិនបើវាក្រាស់ វាអាចមានពណ៌ វាអាចមានពណ៌ស្លេកបន្តិច ឬក៏ពណ៌ស។ វាមានរាងប្រហាក់ប្រហែលនឹងស្រទាប់ផ្កាឈូក ឬផ្កាផ្សេងទៀត ឬអាចដូចជាសន្ទះអ្វីមួយ ឬជាចំណែកមួយនៃរន្ធទ្វារមាស ឬជាចំដណិតលោកខែ។ ភាគច្រើននៃករណី វាយឺត ឬអាចទាញសន្ធឹងបាន។

ពេលខ្លះ ដោយកម្រមែនទែន សន្ទះព្រម្មចារីយ៍នេះ អាចគ្របរន្ធមាត់ស្បូនទាំងស្រុង ដែលក្នុងករណីនេះ អ្នកត្រូវទៅជូបគ្រូពេទ្យែឯកទេស ផ្នែករោគស្ត្រី ឲ្យធ្វើការចោះទំលុះសន្ទះនេះ ដើម្បឲ្យឈាមរដូវអាចហូរ ចេញមកក្រៅបាន និងអនុញ្ញាឲ្យអ្នកអាចសុលដុំសំលីអនាម័យ ឬអាចធ្វើឲ្យការរួមភេទបាន។ ការសម្រាល តាមទ្វារមាស បានធ្វើឲ្យសន្ទះព្រម្មចារីយ៍ប្រែរូបរាង ទៅជារលោងរាបស្មើ ឬដាច់ចេញមកក្រៅ ដែលអាច ធ្វើឲ្យមើលលែងសូវឃើញ។

ចំពោះស្ត្រីចំណាស់ ដែលអស់រដូវ​ ហើយមិនធ្លាប់សម្រាលកូនតាមទ្វារមាស និងមិនមានសកម្មភាពរួម ភេទតាមទ្វារមាស សន្ទះព្រហ្មចារីយ៍ អាចនឹងខ្ជឹបឯងៗឡើងវិញ។ ក្នុងករណីខ្លះស្ត្រីវ័យចំណាស់ អាចនឹង មានការលំបាក ប្រសិនបើគាត់មានបំណងចង់ត្រឡប់ទៅក្នុងជីវិតរួមភេទជាថ្មី ហើយពួកគាត់អាចនឹងត្រូវ​ការ​ជំនួយ ពីគ្រូពេទ្យឯកទេសផ្នែករោគស្ត្រី ឲ្យជួយចោះទំលុះសន្ទះព្រហ្មចារីយ៍ជាថ្មី។ គ្មាននរណាម្នាក់​ដឹងពីតួនាទីពិតប្រាកដរបស់សន្ទះព្រហ្មចារីយ៍ទេ តែវាប្រហែលជាផ្នែកសេសសល់ នៃការវិវត្តន៍របស់ទារក។

សូមរង់ចាំអានបន្តនៅពេលទៀត។ ដកស្រង់ចេញពី

"ព្រហ្មចារីយ៍"... - Chenla Library បណ្ណាល័យចេនឡា ...
https://www.facebook.com/chenlamoncoeur/posts/2321721381380117
"ព្រហ្មចារីយ៍" គឺជាប្រធានបទនៃការនិយាយតៗគ្នា និង ការយល់ច្រលំជាច្រើន។ កូនសៀវភៅអំពី សន្ទះព្រហ្មចារិយ៍...

No comments

Powered by Blogger.