Header Ads

ដើមកំណើតអប្សរា ចេញពីសង្គ្រាមកូរ សមុទ្រទឹកដោះ រវាងពពួកទេវតា និងយក្សា



 ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

រូបចម្លាក់អប្សរា ដ៏ច្រើនលើសលប់នៅតាមផែជញ្ជាំងប្រាសាទបុរាណ ក្នុងអង្គរ ច្រើនចាត់ទុកថា ជាទេពអប្ស​នៅ​ឋាន​សួគ៌ា និងមានការនិទាន​រឿងសំដៅទៅដល់ ​ព្រះសីវៈ​ទាក់ទងនឹងព្រហ្មញ្ញណ៍សាសនា ក្នុងរឿងសង្គ្រាមកូរ​ទឹកសមុទ្រ ដើម្បីយកទឹកអម្រិតរវាងពពួកទេវតា និងពពួកយក្សា។

បើតាមរឿងព្រេងឥណ្ឌបុរាណ ដូចជារឿងរាមកេរ្តិ៍ បានរៀបរាបថា អប្សាជាស្ត្រីក្រមុំ ​ពុំមែនជាមនុស្សនោះទេ ដែលរស់នៅឋានលើ ហើយក្នុងគ្រាដែលករកើតទឹកដីដំបូងមក អប្សាមានកំណើតតែម្តងគត់។ ចំណែក អក្សរា​កើតចេញពីពពុះទឹកដោះ កូរក្នុងគ្រាដែលពពួកទេវតា និងពពួកយក្ស ប្រឹងកូរសមុទ្រ ដើម្បីដណ្តើមយកទឹក អម្រិត មកផឹកឲ្យក្លាយខ្លួនជាអមតៈមិនចេះស្លាប់ ហើយក្នុងគ្រាដែលកូរសមុទ្រទឹកដោះនេះ បានកើតចេញ​ជា​ពពុះ ​ហើយពេលដែលពពុះបែកនោះហើយ បានកើតឡើងនៅរូបរាងអប្សាតាំងពីពេលនោះមក។

តាមរឿងព្រេងឥណ្ឌ បានបន្តទៀតថា អក្សរា មានអាយុ១៦ឆ្នាំ នៅក្រមុំរហូត មិនចេះចាស់ ហើយក៏មិនចេះស្លាប់​បានដែរ​ មានជីវិតអមតៈដូចព្រះ (សីវៈ)។ អប្សរា មានដងខ្លួនល្វតល្វន់ ​ចូលចិត្តច្រៀងរាំធ្វើឲ្យព្រះ​គ្រប់អង្គ​ពេញព្រះទ័យ និងបានយកធ្វើជាមហេសីផងដែរ ដូចជាទេពធីតាឈ្មោះថា លក្ម្សី ដែលមាននៅក្នុងព្រេងនិទាន បុរាណ ដូចដែលបានបរិយាយមកស្រាប់៕


No comments

Powered by Blogger.