Header Ads

ពិធីហែអ្នកតាចិន គឺធ្វើឡើងសុំសេចក្តីសុខ ដល់កូនចៅជាប់សែឡាយចិន




ខេត្តកណ្តាលៈ

ដោយ៖ ហុង ចំណាប់
 

 ពិធីហែអ្នកតាចិន តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយពេលចូលឆ្នាំរួចមក ហើយពិធីនេះធ្វើ​ឡើង​សូមសេចក្តី​​សុខ ពិសេសអ្នកមានសែស្រឡាយកាត់ចិន មានជំនឿក្នុងការគោរព អ្នកតា ដែល​មាន​​​អ្នកស្នងរូប ឬចូលរូបបន្តវេន។

ពិធីហែអ្នកតាចិននេះ គេយកជាគោលដៅរួមក្នុងវិហារអ្នកតាខ្មៅ ហើយបានចាត់ទុកអ្នកតាខ្មៅ​ជាអ្នក​តា​ធំផងដែរ។


លោក ម៉េង​ បានរៀបរាប់ថា ក្បួនហែអ្នកតានេះ មានរយៈពេល ២ថ្ងៃ គឺ១៩-២៥ ខែកុម្ភៈ ឬក្នុងខែ​មាឃ ជាពិធីដ៏ធំសម្រាប់ប្រជាជន ដែលមានសែស្រឡាយកូនកាត់ចិន បាន​រៀបចំជារៀងរាល់ឆ្នាំ មិនដែល​ខក​ខានឡើយ។ លោក ម៉េង បន្តទៀតថា ក្បួនហែអ្នកតាចាប់ផ្តើមឡើងនៅ ថ្ងៃ១៩ ខែកុម្ភៈ ហែជើងធូបទេវតា និងរសៀលម៉ោង៣ ថ្ងៃ២០ ខែកុម្ភៈ គឺជាការរៀបចំក្បួនដង្ហែអ្នកតា ជុំវិញ ក្រុងតា​ខ្មៅ។ អ្នកតា ឬអ្នកស្នងរូបចូល ខ្លះអាចចូលរូបបានតែពាក់កណ្តាលផ្លូវ ហើយខ្លះទៀតចូលរូប ដល់ចប់​ចុងចប់ដើម។ ដោយឡែកតាមមុខផ្ទះច្រើនដាក់ផ្លែឈើ ទឹក ដើម្បីទទួលអ្នកតា ក្នុងគ្រាដែលអ្នកតា ចូលទៅលោតអញ្ឆែង ឲ្យពរជ័យដល់ម្ចាស់ផ្ទះ ហើយសេចក្តីសុខ ដល់អ្នកដែលបានអញ្ជើញអ្នកតា ម្យ៉ាងទៀតក្បួនហែអ្នកតានេះ រូបស្នងលោតរាំពន់ពានខ្លួន ទៅ តាមចង្វាក់ស្គរវៃ ហើយខ្លះទៀតអា អណ្តាតរហូតដល់ចេញឈាម ហើយយកក្រដាសយ័នមកជូត ហើយហុចទៅឲ្យប្រជាពលរដ្ឋ ដែល​ចង់បានក្រដាសយ័នជូតឈាមនោះ មលដាក់ក្នុងផ្ទះ ដើម្បីមានសេចក្តីសុខសប្បាយ។


ដោយគេមានជំនឿថា ឈាមអ្នកតាចូលមានឫទ្ធិអំណាច ដេញខ្មោចព្រាយបាន។ អ្នកស្នងរូបអ្នកតា ដែលចូល​រួមហែនេះ មានប្រមាណជាង ៥០នាក់ មកពីតាមបណ្តាលខណ្ឌ រាជធានី ដូចជាច្បារអំពៅ និងខេត្តកណ្តាលផងដែរ៕



No comments

Powered by Blogger.