Header Ads

សិប្បកម្មចម្លាក់ រូបតោប្រាសាទសម្បូរព្រៃគុក របស់លោក សេង សាប៊ុ កំពុងល្បី លើទីផ្សារ



 ខេត្តកំពង់ធំៈ

ដោយ៖ ឌឹម​ គឹមហាក់
 

ចម្លាក់ពីថ្មភក់រូបតោ ដែលមានលំនាំដើម ក្នុងប្រាសាទសម្បូរព្រៃគុក ជារូបតោច្មាំយាមប្រាសាទ​ដ៏ខ្លាំក្លា​ដែលមាន​ឥទ្ធិពលទៅនឹងជំនឿបែបព្រហ្មញ្ញសាសនា។

ឥឡូវត្រូវបានជាងចម្លាក់ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ​ យកមកឆ្លាក់តាម ដូចបេះបិត សម្រាប់អ្នកកម្មង់ទិញយក​ទៅ​​ដាក់​​តាមវត្តនានា។

សិប្បកម្មចម្លាក់ សេង សាប៊ុន មានទីតាំងក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា ត្បិតតែសិប្បកម្ម​ចម្លាក់​របស់គាត់ បានបង្កើតឡើង៣ឆ្នាំមកហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ មានទំនុកចិត្តលើស្នាដៃចម្លាក់របស់លោក ។

ដោយឡែករូបចម្លាក់ពីថ្មភក់រូបតោ ក្នុងរចនាបទសម្បូរព្រៃគុក បានកំពុងពេញនិយមច្រើន ពីអតិថិជន ក្នុងការ​ជាវ​​រូប​ទាំងនោះ យកទៅដាក់តាមវត្តនានា។  ចម្លាក់រូបតោនេះ ឆ្លាក់ទៅតាមក្បួនខ្នាត មានកម្ពស់២ម៉ែត្រ ជើង​បាត​​២.២០ម៉ែត្រ ត្រូវបានចំណាយពេលវេលារហូតដល់ជិត១ខែ ឯណោះ។ រូបចម្លាក់តោនេះ បើលក់ក្នុងខេត្ត​កំពង់ធំ​​ បានថ្លៃ១៥០០ដុល្លារ ហើយបើយកទៅលក់តាមខេត្ត ដូចជា ខេត្តកំពង់ចាម បានថ្លៃ ១៨០០ដុល្លារ រហូតលក់ខេត្តមណ្ឌលគីរី ក៏មានដែរ។

លោក សាប៊ុន បានបន្តទៀតថា រូបចម្លាក់តោ១ ចំណេញតិចតួចបំផុត គ្រាន់តែចំណាយទិញថ្មភក់ ពី​ខេត្តព្រះ​វិហារ និងសោហ៊ុយដឹកជញ្ជូនផ្លូវឆ្ងាយផងនោះ។

បច្ចុប្បន្នសិប្បកម្មចម្លាក់ថ្ម នៅក្នុងស្រុកមានរហូតដល់ជាង២០កន្លែង ដែលបង្ហាញនូវទេពកោសល ពីការចម្លាក់​និងមានការប្រកួតប្រជែងច្រើន នៅលើទីផ្សារ៕


No comments

Powered by Blogger.