Header Ads

ព្រៃលិចទឹក ត្រូវបានភ្លើងឆេះស្ទើរាល់ឆ្នាំ ក្នុងតំបន់បឹងអភិរក្ស



 ខេត្តបាត់ដំបងៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅថ្មីនេះ គឺបណ្តាលឲ្យភ្លើងឆេះព្រៃលិចទឹក ដែលមានភូមិសាស្ត្រ​ជាប់​នឹង​បឹងភេហែកមង អតីតឡូតិ៍នេសាទលេខ៦ ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកហោ សំអាត អនុប្រធានសហគមន៍នេសាទ ស្តីក្រោមរហាលសួង និងលោក នឹម ឈៀង ទីប្រឹក្សា​សហគម​ន៍ ដែលបានចុះទៅដល់ទីតាំងភ្លើងឆេះ បានបញ្ជាក់ប្រាប់ថា នៅរសៀលម៉ោងជាង៣ ពេលដែលពួកគាត់កំពង់​សំអាត​​ប្រឡាយ ដើម្បីបូមទឹកពីស្ទឹងសង្កែបញ្ចូល ទៅបឹងអភិរក្សរាំងពេន៣ បានឃើញផ្សែងហុយនៅចំណុច​ខាងលើ។ មុនដំបូងគាត់ស្មានថា ប្រជាពលរដ្ឋដុតស្មៅចំការ ប៉ុន្តែពេលដែលផ្សែងកាន់តែខ្លាំង សង្ស័យថា ភ្លើង​ឆេះ​ព្រៃ ពួកគាត់ក៏បានជិ:មូតូទៅកាន់ទីនោះ។ បន្ទាប់ពួកគាត់ បានឡើងលើដើមរាំងកំពស់ជាង ៥ម៉ែត្រ ទើបមើលឃើញច្បាស់ទីតាំងដែលឆេះ ពិសេសច្រកចូលសុវត្ថិភាព (ច្រកចូលដែលរត់ចេញវិញបាន ពេលមាន ខ្យល់ភ្លើងឆេះខ្លាំង) ពួកគាត់ក៏បានចូលទៅដល់ទីនោះ។

ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅ ឃើញថា ទីតាំងដែលឆេះខាងលើមានការលួចដុតចំនួន២លើក លើកទី១ ក្នុងដើមខែ ឯព្រៃដែលឆេះនោះ ប្រមាណជាង៣ហិតា ដែលភាគច្រើនជាស្មៅត្រែង ដើមបន្លាយួន ព្រោះព្រៃនៅចំណុចនេះ បានឆេះស្ទើរអស់ទៅហើយនៅឆ្នាំ២០១៦ ភ្លើងបានថយចុះនៅវេលាម៉ោង៦ ។

លោក ហោ សំអាត និង លោក នឹម ឈៀង បានបញ្ជាក់ថាពួកគាត់ ក៏ដូចជាសមាជិក និងគណៈកម្មការ​សហគមន៍​​នេសាទស្តីក្រោមរហាលសួង មិនចង់ទៅឈមើលព្រៃកំពង់ឆេះទេ តែធ្វើដូចម្តេចបើគ្រាន់តែចូល ទៅ​ជិត​ក៏ពិបាកដែរ។ ករណីនេះ សហគមន៍បានរាយការណ៍ជូនអាជ្ញាធរឃុំ និងរដ្ឋបាលជលផល និងអង្គការដៃគូ​"VSG"  ដើម្បីរួមគ្នាទប់ស្កាត់ និងស្វែងរកអ្នកប្រព្រឹត្ត៕


No comments

Powered by Blogger.