Header Ads

សិប្បកម្មឥសាន្ត បង្កើតឡើងដើម្បីលើកស្ទួយ និងអភិរក្ស មុខរបរតម្បាញ




ខេត្តមណ្ឌលគីរីៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

សិប្បកម្មឥសាន្ត គឺជាមុខរបរតម្បាញរបស់ស្ត្រីជនជាតិដើមភាគតិចដើម្បីអភិរក្ស​និងលើកស្ទួយមុខរបរ តម្បាញ នេះឡើងវិញ ម្យ៉ាងទៀតដើម្បីការអភិវឌ្ឍខ្លួន​ និងធ្វើឲ្យអតិថិជនក្នុងស្រុកស្គាល់កាន់តែច្បាស់ ពីសិប្បកម្ម​តម្បាញ​​របស់ជនជាតិដើមភាគតិចនេះ។

សិប្បកម្មឥសាន្តនេះ បានរៀបចំបង្កើតឡើងនាចុងឆ្នាំ២០១៥ ដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារ​របស់អតិថិ​ជន​ដែលចង់ឃើញ និងជួយលើកស្ទួយតម្បាញស្ត្រីជនជាតិដើមភាគតិច។

អ្នកស្រី រចនា ប្រធានសិប្បកម្មឥសាន្ត បានមានប្រសាសន៍ថា ការបង្កើតឡើងនៅសិប្បកម្មនេះ គឺបានជួយរក​ទីផ្សារ និងបានកែច្នៃលទ្ធផលរបស់បងប្អូនយើង ឲ្យកាន់តែមានគុណភាព និងតម្លៃខ្ពស់ជាងមុន។ ក្រៅពីខោអាវ និងតម្បាញរបស់ស្ត្រីជនជាតិដើមយើង មានអ្នកខ្លះមិនយល់ពីតម្លៃប្រពៃណីតម្បាញ ដែលចេញពីស្នាដៃស្ត្រី​យើង​​នោះទេ ដោយហេតុនេះហើយ សិប្បកម្មឥសាន្ត បានយករបស់បងប្អូន យើងមកកែច្នៃ​ជាកាបូប​ ដើម្បីទាក់​ទាញភ្ញៀវ ពិសេសមានជនជាតិជនជាតិអាមេរិក ក៏និយមប្រើប្រាស់ខោខាវត្បាញរបស់បងប្អូនយើង ផ្ទុយទៅ​វិញ​ភ្ញៀវក្នុងស្រុកពុំសូវមានការចាប់អារម្មណ៍ទៅលើស្នាដៃ ស្ត្រីជនជាតិដើមភាគតិចយើងនោះទ។

អ្នកស្រី រចនា បានលើកហេតុផលថា បើនិយាយអំពីក្រមា របស់បងប្អូនយើងឃើញថា អំបោះស្វិតជាប់បានល្អ យើងគួរនាំគ្នាទិញផលិតផលស្នាដៃ ខ្មែរយើង ។

សិប្បកម្មឥសាន្ត គឺជាស្នាដៃដែលផិតចេញពីបងប្អូនយើងមានតម្លៃចាប់ពី ២០ដុល្លារ ទៅដល់ ២០០ដុល្លារ ក្នុង​នោះស្នាដៃស្ត្រីយើង បង្ហាញពីផលិតផលកប្បាសដែលមានគុណភាពខ្ពស់ ផងដែរ


No comments

Powered by Blogger.