Header Ads

កីឡាសីស្លាប មានប្រវត្តិតាំងពីសម័យ ឃុនឆាង ឃុនផែន




ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

កីឡាសីស្លាប ជាប្រភេទសិល្បៈបែបកីឡាមួយ ​ដែលចាស់ៗជំនាន់មុន ច្រើនជុំគ្នាទាត់សីស្លាបនេះ​សប្បាយ ដែលធ្វើឲ្យរាងកាយយើងមាំមួន និងទទួលបានសុខភាពល្អប្រសើរ ហើយកីឡាទាត់សីស្លាប​ ប្រភេទនេះ​ គេសង្កេតឃើញមាននៅតាមទីសាធារណៈ។

លោក សុខ ឬទ្ធី អ្នកជំនាញខាងទាត់សីស្លាប់នេះ បានឲ្យដឹងថា ប្រវត្តិសីស្លាបខ្មែរយើង មានតាំងពីយូរ​លង់មកហើយ និងមានការទាក់ទិនទៅនឹងប្រវត្តិរឿង ឃុន ឆាង ឃុន ផែន ដូចមានចេតីយ៍ជាភស្តុតាង​ស្រាប់ នៅលើទឹកដីកោះកុងយើងនេះ។ ការពាក់ព័ន្ធទៅនឹងសីស្លាបនេះ​ គឺវាមានក្បួនខ្នាត នៃការទាត់ សីស្លាប​នេះ ហើយក្បាច់ក៏មានច្រើនបែបតាមរយៈការទាត់ គឺមានពីខាងមុខ ខាងក្រោយ ខាងមុខចំ​ដោយ ប្រើកែងជើង ក៏អាចទាត់សីស្លាបនេះចំគោលដៅ ឥតល្អៀង ព្រោះអ្នកទាត់មានភាពស្ទាត់ជំនាញ ​ដោយ​គ្មាន​អ្វីខុសគោលដៅនោះឡើយ។

ក្រុមទាត់សីស្លាបរបស់លោកឬទ្ធី ក៏ធ្លាប់បានទៅលេងប្រកួត ក្នុងប្រទេសវៀតណាម ហើយប្រជាជនវៀត​ណាម ចូលចិត្តលេងទាត់សីស្លាបនេះដូចគ្នាដែរ​​ និងក៏បានចូលរួមលេងជាមិត្តភាពជាមួយគ្នាទៀតផង។​

ការទាត់សីស្លាបនេះ ត្រូវលេងជាក្រុមចាប់ពី៤ទៅ៦នាក់ ទៅតាមវង់តូច ឬវង់ធំ ហើយការបង្កើតជាក្រុម ឬជាក្លឹបទើបអាចហ្វឹកហាត់បានល្អប្រសើរ។

បច្ចុប្បន្ននេះ កីឡាសីស្លាប គឺទទួលបានការហ្វឹកហាត់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតប៉ុណ្ណោះ ឬទទួល​ការ​​ហ្វឹកហាត់ពីចាស់ៗ ដែលគាត់ឧស្សាហ៍ទាត់លេងតាមវាលទីសាធារណៈ។

រហូតមកដល់ពេលនេះ ប្រភេទកីឡានេះ ក៏មានការចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាធំៗ ដូចជានៅក្នុង​មហាសង្ក្រានឆ្នាំថ្មី ជារៀងរាល់ឆ្នាំផងដែរ


No comments

Powered by Blogger.