Header Ads

លោកនួន ដាញ៉ិល បានធ្វើវិធីវិបស្សនា ជាមួយក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ



 ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ឌឹម គឹមហាក់
 

 ក្នុងរបាយការណ៍បូកសរុបលទ្ធផល នៃការធ្វើវិបស្សនា របស់ក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់​អនាម័យ​ជន​បទ នៃក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរមណីយដ្ឋានផ្ទះនាងពួន ក្រុងកំពង់ឆ្នាំង។

​លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា នេះជាលើកទី៥ហើយ​ដែល​ក្រុមការងារកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ​ រួមជាមួយអង្គ​ការ​មិនមែនរដ្ឋាភិបាល និងអង្គការដៃគូរចំនួន ១៣ បានរៀបចំធ្វើពិធីវិបស្ស​នា​(WATSAN RETREAT)ដើម្បីស្វែងយល់​អំពី​វឌ្ឍនភាព និងអបអរសាទរសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងកំណត់ទិសដៅជាអាទិភាពសម្រាប់ឆ្នាំ២០១៩ ដោយផ្ដោតទៅលើមេរៀន បទពិសោធន៍កន្លង​មករបស់ក្រុមការងារទាំងពីរនេះ។


 លោក ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានបន្តថា អង្គវិបស្សនា មានរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៤ និង១៥ ក្នុងនោះ​ក្រុម​ការ​ងារកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ​ និងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការដៃគូរ​ បានអញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់ ពីការដាក់តាំងលក់សម្ភារៈបរិក្ខា បំ​រើសេវាផ្នែកអនាម័យ​របស់អាជីវករ នៅភូមិ​ច្រករមៀត ឃុំឈូកសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបានអញ្ជើញទៅពិនិត្យសិក្សាស្វែងយល់ ពីការប្រើប្រាស់​ទឹក​ស្អាតរបស់សហគមន៍ នៅស្ថានីយ៍ប្រព័ន្ធចែក ចាយទឹកខ្នាតតូច នៅភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផងដែរ។
លោក នួន ដាញ៉ិល​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាង លោកត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការគាំទ្រចំពោះក្រុមការងារកែលម្អ សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើក​កម្ពស់​អនាម័យជនបទ​ ដែលបានរួមសហប្រតិបត្តិការជាមួយអង្គការមិន មែនរដ្ឋាភិបាល និងអង្គការដៃគូរផ្សេងទៀត ​រៀបចំ​កម្មវិធីវិបស្សនានេះឡើង ដែលជាការួមចំណែកយ៉ាងសំខាន់សម្រាប់អនុវត្តផែនការសកម្មភាពជាតិ ឆ្នាំ២០១៩-២០២៣ ដែល​​​បាន​កំណត់ថា ប្រជាពលរដ្ឋនៅទីជនបទប្រមាណ ៩០% ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ សុខភាព និងអនាម័យ


នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំណត់នូវទស្សនវិស័យថា នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យគ្រប់គ្រាន់ ប្រកប​ដោយនិរន្ដរភាព។ លោក​រដ្ឋលេខាធិការ បាន​បន្តថា សម្រាប់អាណត្តិថ្មី ២០១៨-២០២៣ រាជរដ្ឋាភិបាល​បានដាក់ចេញ ​នូវ​យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤។

ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានរៀបចំយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ  ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល ​​ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ ដោយផ្ដោតទៅលើវិស័យសំ ខាន់ៗ ចំនួន ៤ គឺ
ទី១ ការ​កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទី២ ការអប់រំលើកកម្ពស់សុខុមាលភាព ប្រជាពល រដ្ឋនៅតាមតំបន់ជនបទ ទី៣ ការបង្កើត​ឱកាស​កាងារ ឬមុខរបរផ្សេងៗតាមរយៈការបណ្ដុះបណ្ដាលមុខវិជ្ជា ជីវ ភាពប្រជាពលរដ្ឋក្រីក្រតាមជនបទ និងទី៤ ការពង្រឹង​ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច។

លោករដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការ ងារ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ អង្គការជាតិ អន្ដរជាតិ វិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្ម ធ្វើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការប្រែប្រួលជាវិជ្ជមាន និងថ្លែងអំណរគុណចំពោះអង្គ ការ Water Aid ដែលបានគាំទ្រ​ដល់កម្ម​វិធី​វិបស្សនានេះ៕


No comments

Powered by Blogger.