Header Ads

យានជំនិះដំរីអង្គរ ល្បីក្នុងការផ្តល់សេវាកម្មដឹកជញ្ជូន ដល់ភ្ញៀវជាតិ និងអន្តរជាតិ



 ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ប្រើប្រាស់កម្លាំងសត្វដំរី ជាយានជំនិះដឹកជញ្ជូនភ្ញៀវបរទេស របស់ក្រុមដំរីអង្គរ  ដែលស្ថិតក្នុងទីតាំង​ប្រាសាទ​​បា​​ខែង នៅតែទាក់ទាញភ្ញៀវជាតិ និងភ្ញៀវ​បរទេស យ៉ាងខ្លាំងសម្រាប់ជិះកំសាន្ត ពិសេសភ្ញៀវ​បរទេសអឺរ៉ុប តែម្តង។

លោក គីរី អ្នកគ្រប់គ្រងក្រុមដំរីអង្គរ ដែលជាក្រុមហ៊ុនអាជីវកម្ម ក្នុងស្រុក ដោយប្រើប្រាស់ដំរីញី ១៣ក្បាល និងដំរីឈ្មោល ០២ឈ្មោល ដើម្បីធ្វើយានជំនិះ។ លោក គីរី បានបន្តថា ការផ្តល់សេវាកម្ម​ ដឹកជញ្ជូនតាមរយៈដំរីនេះ មានរយៈពេលយូរឆ្នាំមកហើយ ដោយបែងចែកជាពីរ ដំណាក់កាល គឺពេល​ព្រឹក និងពេលរសៀល ដោយប្រើរយៈពេល ២០នាទី ទៅ ២៥នាទី ដែលភ្ញៀវអាចជិះកំសាន្ត ក្នុងតំបន់អង្គរ រហូតដល់ប្រាសាទបាយ័ន។




ថ្លៃសេវាកម្មដឹកជញ្ជូនកំសាន្តតាមដំរីនេះ ក្នុងមួយម្នាក់ថ្លៃ ២០​$ ហើយការប្រើប្រាស់ដំរីញី បាន​តែ ៨ក្បាល ដោយប្រើពេលវេលាយូរបន្តិច នៅពេលដែលសម្រុកមកជិះដំរី។ លោក គីរី បន្តទៀតថា ក្រុមហ៊ុន ក្រុមដំរីអង្គរ ចង់ពង្រីកនូវសេវាកម្មនេះដែរ តែត្រូវប្រើពេលវេលា ដើម្បីបង្កាត់ពូជដំរីឲ្យ​បានច្រើន ព្រោះបច្ចុប្បន្ន ដំរីកាន់តែចាស់ និងគ្មានការបន្តពូជ។ ក្នុងមួយថ្ងៃៗ មានភ្ញៀវជិះកំសាន្តតាម ដំរីប្រមាណជា ៥០នាក់ ហើយទំាងពេលព្រឹក និងល្ងាច ភាគច្រើនជាភ្ញៀវមកពីប៉ែកអឺរ៉ុប ដែលចូល​ចិត្តជិះដំរីជាប្រចាំ៕ 


No comments

Powered by Blogger.