Header Ads

ក្នុងការដាំដុះពូជដូងក្រអូប កំពុងមានការចំណាប់អារម្មណយ៉ាងខ្លាំង នៅតាមបណ្តាខេត្ត​ ព្រោះលើផ្ទៃដី​១ហិក​តា ចំណូលបានចាប់ពី ៣០០០ដុល្លារ ទៅ ជាង១ម៉ឺនដុល្លារ



 ខេត្តកំពង់ធំៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ពូជដូងក្រអូបនេះ ដាំដុះក្នុងរយៈពេល៣ឆ្នាំប៉ុណ្ណោះ អាចប្រមូលផលបាន ហើយកំពុងមានការចំណាប់រម្មណ៍​យ៉ាង​​ខ្លាំង នៅតាមបណ្តាខេត្តនានា ពិសេសនៅខេត្តកំពង់ធំតែម្តង ព្រោះដូងក្រអូបនេះ ទទួលបានផលច្រើន​ក្នុង​មួយឆ្នាំៗ មិនឲ្យយើងខកបំណងឡើយ។

ក្រុមហ៊ុនហ្គោលសេវិនឌី បានបញ្ជាក់ច្បាស់ថា​ ក្រុមហ៊ុនបាន ​ ដាំដុះពូជដូងក្រអូបនេះ​លើផ្ទៃដី ៤០ហិកតា ក្នុង​ទឹកដីខេត្តកំពង់ធំ មុននឹងដាំក្រុមហ៊ុនបានធ្វើការ​សិក្សាទៅលើពូជ និងប្រភេទដីដាំដុះដូងក្រអូបនេះ ​ដោយក្រុម​ហ៊ុន​​មើលឃើញថា ពូជដូងក្រអូបនេះ ជាប្រភេទដូងដែលហុចផលបានច្រើនជាងគេ ក្នុងចំដូងផ្សេងៗទៀត។

ក្នុងការដាំដូងក្រអូបនេះ លើផ្ទៃដី១ហិកតា អាចរកចំណូលបានចាប់ពី ៣០០០ដុល្លារ ទៅ ជាង១ម៉ឺនដុល្លារ ដោយ​​ក្នុង​នោះ​ ការដាំដុះក្នុង១ហិកតា ត្រូវប្រើប្រាស់កូនពូជដូងក្រអូបចំនួន ២០៤ដើម ។

ដូងក្រអូបនេះ លក់ទៅលើទីផ្សារមានតម្លៃចាប់ពី១៥០០រៀល ក្នុង១ផ្លែ​ដែលមានទីផ្សារធំក្នុងរាជធានីភ្នំពេញ ដោយមើលឃើញការរកចំណូលខ្ពស់ពីដូងក្រអូបនេះ ទើបក្រុមហ៊ុនមានការពង្រីក​ និងសិក្សានៅផ្ទៃដីដាំដុះនៅ​ខេត្តដទៃ​ទៀត ដោយកន្លងមកតម្រូវការដូងក្រអូបច្រើន មិនសំដៅតែចំពោះ២ខេត្តប៉ុណ្ណោះទេ ឥឡូវចាប់ផ្តើម​ពង្រីកការដាំដុះនេះរហូតដល់ខេត្តកំពង់ធំទៀត ដើម្បីបំពេញបំណងនូវសេចក្តី​ត្រូវការ របស់អ្នក​ទទួលទាន​ផង​ដែរ


No comments

Powered by Blogger.