Header Ads

ដើមទ្រាំង ជារុក្ខជាតិដែលមានអត្ថប្រយោជន៍ច្រើន សម្រាប់កែច្នៃធ្វើជាចង្កឹះ និងវត្ថុផ្សេងៗ


ខេត្តស្ទឹងត្រែង៖


ដោយ៖ សេង ស៊ីដារ៉ូ



ដើមទ្រាំងជារុក្ខជាតិម្យ៉ាង ដែលមានធាងវែងៗ ហើយធំ អាចយកធាងទាំងនោះ យកមកកែច្នៃពុះ​ច្រៀក​ធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានពណ័ខ្មៅ នៅពេល​ដែល​យើង​ប្រើប្រាស់ប្រចាំថ្ងៃ។

នៅមជ្ឈមណ្ឌលស្តី្រអភិវឌ្ឍន៍ស្ទឹងត្រែង ក្នុងមន្ទីរកិច្ចការនារី ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដើមទ្រាំងដែល​បិតធ្វើជាចង្កឹះបាន ក្លាយជាមុខរបរមួយជួយដល់មនុស្សចាស់ ដែលមានវ័យ៦០ឡើងទៅ ដោយគាត់គ្រាន់​តែអង្គុយបិតច្នៃធ្វើជាចង្កឹះ ដើម្បីបោះដុំលក់ប៉ុណ្ណោះ។

នៅក្នុងមជ្ឈមណ្ឌលនេះ ពីមុនមកមានមនុស្សចាស់​តែ៦នាក់ ​តែឥឡូវនៅសល់តែ៣នាក់ ដោយសារតែ​ពួក​គាត់ភ្នែកមើលមិនសូវឃើញ ក្នុងការបិតធ្វើជាចង្កឹះនេះ។ ចង្កឹះដែលកែច្នៃនេះ ជារបស់កសិករយើង ហើយចង្កឹះនេះ មានប្រវែង២៦សង់ទីម៉ែត្រ ទៅ២៧សង់ទីម៉ែត្រ ដោយលក់ចេញក្នុង១បាច់​មាន១០គូរ​បានថ្លៃ​៦០០០ទៅ៧០០០រៀល។

បច្ចុប្បន្ននេះ ចង្កឹះផលិតចេញពីដើមទ្រាំង​ នៅក្នុងខេត្តស្ទឹងត្រែង​ បានធ្វើការផ្សព្វផ្សាយគ្រប់ខេត្តក្រុង ម្លោះហើយតាមបណ្តាខេត្តបានស្គាល់ បានលក់ផលិតផលសិប្បកម្មចង្កឹះនេះ ហើយនៅទីផ្សារធំ មានតែ​នៅ​ក្នុ​ងរាជធានីភ្នំពេញប៉ុណ្ណោះ ដែលនៅមានការកម្ម៉ងជារៀងរាល់ថ្ងៃ។

ដើមទ្រាំងរហូតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ​ ស្ទើតែបាត់បង់អស់ទៅហើយ​ដោយសារការឈូសឆាយដីសម្បទាន ហើយឥឡូវនេះ​ប្រភពនៃដើមទ្រាំងនេះ​ គឺត្រូវស្វែងរកនៅឯខេត្ត​ព្រះ​វិហាវិញម្តង៕

No comments

Powered by Blogger.