Header Ads

ស្វែងយល់ពីការប្រើប៉ឹង នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ


ភ្នំពេញៈ

ដោយ៖ សេង​ ស៊ីដារ៉ូ



ការស្លៀកប៉ឹង របស់ជនជាតិដើម បានបង្ហាញឲ្យដឹងតាមរយៈឯកសារជាច្រើន ដែលមានអាយុកាលរាប់ពាន់​ឆ្នាំ​មកហើយ បានឆ្លុះបញ្ចាំងឲ្យដឹងថា ភាពចំណាស់នៃប្រពៃណីស្លៀកប៉ឹងមិនចាញ់ជនជាំតឯទៀតទេ។​

តាមរយៈភស្តុតាងរូបភាព និងឯកសារជាច្រើននាពេលថ្មីៗនេះទៀត បានបញ្ជាក់ឲ្យដឹងថា ប្រពៃណីស្លៀកប៉ឹង​របស់​​ជន​​​ជាតិ​ខ្មែរ ត្រូវបានសំអាងលើគំនូរពណ៌នា កាលពីសម័យលោហៈធាតុ ដែលគេបានរកឃើញ នៅក្នុង​ខេត្តន​គររាជសីមា នៃប្រទេសថៃសព្វថ្ងៃនេះ រួមទាំងចម្លាក់ធ្វើអំពីសំរឹទ្ធ នៅក្នុងប្រទេសខ្មែរយើងផងដែរ។

ភស្តុតាងខាងបុរាណវត្ថុវិទ្យាទាំងងស់នេះ ត្រូវបានចាត់ទុកថា ជាសមិទ្ធិផលសង្គមខ្មែរបុរាណ នៃការស្លៀកប៉ឹង​របស់ជនជាតិខ្មែរយើង ​មានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ។​ ឯកសារនិងភស្តុតាង ចំពោះការស្លៀក​ប៉ឹងនេះ គេក៏បានយកចម្លាក់ សំរឹទ្ធតូចៗ ចំនួន ៣ ដែលលោក ដាំ ឈឿន បានឃើញនៅព្រីងទុំ ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ១៩៦៩ មកធ្វើការសិក្សាបន្ថែមទៀត។

ឯកសាររូបភាព នាសម័យអាណានិគមបារាំង បានឲ្យដឹងថា សូម្បីប្រជាជនក្រីក្រអំឡុងស.វទី១៩ និងដើម​ស.វ​ទី២០ ក៏ពួកគេនៅតែបន្តស្លៀកប៉ឹង ដូចជាសម័យរាប់ពាន់ឆ្នាំកន្លងមកហើយដែរ។

តាមឯកសារស្រាវជ្រាវ បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា មានតែជនជាតិខ្មែរយើងទេ ដែលមានភាពចំណាស់​ជាង​គេ​ក្នុង​ការស្លៀកពាក់​ប៉ឹងនេះ រីឯជនជាតិវៀតណាម ដែលជាប្រទេសមានភូមិសាស្ត្រជាប់ជាមួយប្រទេស​ខ្មែរ​​យើង ក៏គេមិនចេះស្លៀកប៉ឹងដូចកុលសម្ព័ន្ធខ្មែរលើ និងជនជាតិខ្មែរយើងឡើយ។

យើងអាចនិយាយបន្ថែមទៀតថា ក្រៅពីឯកសារ និងភស្តុតាងរូបចម្លាក់ស្លៀកប៉ឹង រួមទាំងប្រពៃណីស្លៀកប៉ឹង ជនជាតិ​ខ្មែរ ដែលមានជារបាំរបស់ជនជាតិស្លៀកប៉ឹងនេះ គឺជាក់ស្តែងជនជាតិខ្មែរដើមភាគតិច នៅក្នុងភូមិភាគ​ឥសាន្ត ក៏នៅតែមានស្លៀកប៉ឹង​ រហូតមកដល់បច្ចុប្បន្ននេះ នៅឡើយដែរ៕

No comments

Powered by Blogger.