Header Ads

ការដាំដំណាំត្រប់ស្រួយ ចំណេញពេលវេលា និងមានតម្រូវការរាល់ថ្ងៃលើទីផ្សារ ថែមទាំជួយដល់ជីវភាពប្រចាំថ្ងៃ​ថែមទៀត

ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់

Add caption


កសិករក្នុងស្រុកស្អាង ភាគច្រើនបានដាំត្រប់ស្រួយ នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះផ្លែត្រប់ស្រួយជាប្រភេទ​បន្លែសំរាប់ចំអិនជាសម្លរ និងជាអន្លក់ក៏បានដែរ។ ហើយត្រប់ស្រួយ ជា​​ប្រភេទបន្លែ​ដែលមានតម្រូវការ​ខ្ពស់ក្នុងទីផ្សារ និងជួយលើកស្ទួយទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃបានល្អប្រសើរច្រើនឡើង។

លោកថន ជាកសិករដាំបន្លែចំរុះ ក្នុងស្រុកស្អាង បានឲ្យដឹងថា រូបលោកមានការដាំបន្លែគ្រប់ប្រភេទ គឺដូចជា ដាំ ស្ពៃ ត្រសក់ ឆៃថាវ ម្ទេសគ្រប់ប្រភេទ ជាពិសេសគឺ ត្រប់ស្រួយនេះតែម្តង ព្រោះវាមានតម្រូវការទៅតាម​ទីផ្សារ​​ច្រើន។ លោកថន បានបន្តថា ការដាំត្រប់ស្រួយនេះ គឺប្រើរយៈពេល២ខែ ទាំងសាបព្រោះកូន។ ព្រោះគ្រាប់ពូជ​ត្រប់ស្រួយ​ ត្រូវបានប្រជាកសិករយើងជ្រើរើសយកគ្រាប់ពូជណា ដែលសុទ្ធល្អ​ពុំមានការក្លាយ​ខូចរាង​ដើម​របស់​វា ដោយយកមកដាក់ត្រាំទឹករយៈពេល២ម៉ោង ហើយយកមកផ្អាប់ក្នុងទូទឹកកក​ ដោយការសាកល្បងឲ្យហើយ​ដើម្បី​​ការពារខ្លាចក្រែងវាដុះ ឬពុំដុះ​ប្រើរយៈពេល៣ទៅ៤ថ្ងៃ​បន្តទៀត។ ដោយចងវេចខ្ចប់ទុកឲ្យ​គ្រាប់វាដុះ​ពន្លក​​ ចាប់ពី៧ទៅ៨គ្រាប់ជាមុនសិន ទើបអាចយកទៅដាក់ដាំបាន។ ត្រូវស្រោចទឹក និងដាក់ជីអាចគោតិចៗពីលើ នៅក្នុងផ្ទៃដីទំហំ ២០ x ៥០ អាចដាំត្រប់ស្រួយបានបរិមាណចាប់ពី ២០គីឡូឡើងទៅដល់៩០គីឡូ ដោយបេះ​ផ្លែ​​​វាក្នុង១អាទិត្យ៣ដង។ ត្រប់ស្រួចដាំចាប់ពីខែឧសភា ដល់ខែធ្នូ ពេញ១រដូវ ដែលជាអាយុកាលរបស់វា ហើយ​បរិមាណនេះ អាចនឹងថយចុះវិញ នៅពេលដែលដើមវាចាស់ អាចទទួលទិន្នផលចាប់ពី៨០ ឬ៧០គីឡូ។

ដំណាំត្រប់ស្រួយ បានធ្វើឲ្យជីវភាពធូរធារ ការដាំប្រើរយៈពេលខ្លី  ចំណេញពេលវេលា ដូច្នេះហើយទើប លោក ថន បានអំពាវនាវឲ្យប្រជាកសិករខ្មែរ ងាកមកដាំបន្លែត្រប់ស្រួយនេះ​វិញ​ ព្រោះវាទទួលផលបានល្អប្រសើរ។

No comments

Powered by Blogger.