Header Ads

អ្នកដាំឈូក​ ខេត្តកណ្តាល ភាគច្រើនដាំពូជឈូកមកពីសាំងហ្គាពួផ្លែធំ ប៉ុន្តែមិនសូវមានហាងឆេង ដូច​ពូជ​ឈូកបាយ​នោះទេ

ខេត្តកណ្តាលៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


 ដំណាំឈូក ពេលខ្លះគេដាំយកផ្លែ ពេលខ្លះទៀតគេដាំយកផ្កា សម្រាប់លក់ ក៏ប៉ុន្តែ​ភាគច្រើនប្រជាកសិករយើង​គឺដាំយកផ្លែច្រើនជាង យកផ្កា ព្រោះផ្លែឈូកមានតម្លៃខ្ពស់ ហើយក្នុងរយៈពេលដាំឈូកក្នុងមួយឆ្នាំ បានតែមួយ​ដង​ប៉ុណ្ណោះ ចូលឆ្នាំទី២ ត្រូវភ្ជួររាស់ដីដាំឡើងវិញ។

ប្រជាកសិករ ដាំឈូក នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងថា ដើមឈូក​ដែលដាំនេះ​ជាពូជសាំងហ្គាពួ ដែលដាំលើផ្ទៃដីជិត២ហិកតា ​ចំណាយទុនជិត៧០០ដុល្លារ​ ដោយដាំបានតែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ។


លោក សុន ម្ចាស់បឹងឈូក បានមានប្រសាសន៍ទៀតថា ឈូកខ្ចីលក់គិតជាផ្លូន ក្នុងមួយផ្លូន១០០០០រៀល ហើយចំពោះគ្រាប់ឈូកទុំអាចលក់បានក្នុងមួយគីឡូ ១០០០០រៀលដែរ។ ការប្រមូលផលផ្លែឈូកនេះ​ចាប់ពីខែ​សីហា ដោយក្នុងផ្ទៃដីជិត២ហិកតានេះ ប្រមូលបានជាមធ្យម ៨០០ដុល្លារ។ លោក សុន បានបន្តថា បើគិត ទៅលើថ្លៃដីជួល អ្នកដាំឈូកមិនអាចចំណេញបានច្រើឡើយ តែនេះមកពីលោកតា នៅចាំដីឲ្យគេ ម្ខាស់គេឲ្យដាំ​ឈូកទៅ ទើបការចំណាយធូរបន្តិច ហើយចំណូលដែលបានពីការដាំឈូកនេះ គ្រាន់តែទប់ទល់ជីវភាពប្រចាំ​ថ្ងៃប៉ុណ្ណោះ។

អ្នកដាំឈូកភាគច្រើន គេនិយមដាំឈូកដែលផ្លែច្រើន ក៏ប៉ុន្តែក្នុងនោះពូជឈូកមកពីសាំងហ្គាពួផ្លែធំ មានហាង ឆេង តែចំពោះឈូកបាយ ផ្លែតូចគ្រាប់ច្រើន៕

No comments

Powered by Blogger.