លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានចុះជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ ទូទាំងស្រុកស្អាង និងធ្វើការលើកឡើង ពីក្រុមប្រឆាំង ដែលទាមទារឲ្យប្រទេសជប៉ុនផ្តាច់ជំនួយ
ខេត្តកណ្តាលៈ
ដោយ៖ ឌឹម គឹមហាក់
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកណ្តាល ហើយបានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូទូទាំងស្រុកស្អាងចំនួន ១១៨៧នាក់ នៅក្នុងបរិវេណគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
ខណៈពេលនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីបច្ចេកវិទ្យាទំនើបអិនធឺណេត ក្នុងការបំពេញការងារនៅតាមបណ្តាក្រសួងនានា មានភាពរហ័សទាន់ចិត្ត ទន្ទឹមទៅនឹងការវិវត្តរបស់ពិភពលោក។
លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា បើទោះជាមានសញ្ញាប័ត្រក៏ដោយ បើខ្វះសមត្ថភាពក៏មិនល្អប៉ុន្មានដែរ នៅក្នុងក្រសួងការបរទេស ក៏ត្រូវចេះ ភាសាបរទេសជាចំបងដែរ។
ពាក្យគ្រូ មានអត្ថន័យជ្រាលជ្រៅបំផុត ជាឪពុកម្តាយទីពីរ និងជាមិត្តភ័ក្រ្ត ដ៏ល្អសម្រាប់សង្គមដែរ។ ទាក់ទិនទៅនឹងក្រុមប្រឆាំង ដែលទាមទារឲ្យប្រទេសជប៉ុនផ្តាច់ជំនួយ ជាការពុំពិតនោះទេ ដោយជប៉ុន នៅតែបន្តផ្តល់ជំនួយគាំទ្រដល់ការបោះឆ្នោត នៅកម្ពុជាយើង ហើយប្រធានបក្សទាំង២០ ដែលចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយើង ចូលរួមបោះឆ្នោតនាថ្ងៃ ២៩ខែកក្កដានេះផងដែរ។
តាមរបាយការណ៍របស់លោក ញឹម វណ្ណឌិន ប្រធានគណបក្ស ស្រុកស្អាងបានមានប្រសាសន៍ថា នៅ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាមានមោទនភាពក្រៃលែង ចំពោះជោគជ័យ ដ៏ធំធេង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងអាណត្តិទី៥ នេះ លើកិច្ចការពារកសាងអភិវឌ្ឍន៍ប្រទេសជាតិ រក្សាបានសន្តិភាព ស្ថេរភាពសង្គមជាតិ ព្រមទាំងសមិទ្ធផល ដ៏ធំធេងជាច្រើន លើផ្នែកហេដ្ឋានរចនាសម្ព័ន្ធ កំពុងរីកដុះដាលឥតឈប់ឈរ រួមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ។ ស្ថិតក្នុងបរិយាកាសដ៏អធិកអធមនេះ យើងខ្ញុំទាំងអស់គ្នា ក៏សូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងតែបានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សក្នុងស្រុកស្អាងយើងខ្ញុំ។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានចែកជូននូវ សៀវភៅស ព្រមទាំងថវិកា ៥០០០០រៀល ក្នុងលោកគ្រូ អ្នកគ្រូម្នាក់ៗផងដែរ៕
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment