Header Ads

ត្រកួន មានសារៈសំខាន់ចំណោះ មនុស្ស និង សត្វ

ភ្នំពេញៈ

ដោយ៖ ពិន ភក្តី


បន្លែត្រកួន តម្រូវការចាំបាច់នៅក្នុងទីផ្សារ ដែលមានអ្នកទទួលទានច្រើន ទើបប្រជាកសិករ​បានបង្កើន​ការ​ដាំដុះ​ត្រកួនលើគោក និងដាំក្នុងទឹក ហើយនៅពេលកសិករធ្វើការច្រូតកាត់ត្រកួន ចងជាបាច់តូចៗ​លក់រួច ចំណែកដើមត្រកួនចាស់ៗ ទុកជាចំណីផ្សេងៗទៀត។

អ្នកដាំត្រកួនក្នុងទឹកបឹងជើងឯក បានឲ្យដឹងថា ក្រោយការច្រូតយកត្រួយត្រកួនខ្ចីៗ ចងជាបាច់តូចៗ សម្រាប់លក់ឲ្យម៉ូយ ដើម្បីយកទៅបោះដុំក្នុងទីផ្សាររួច តាមថ្នាលបណ្តែតទឹកនេះ ក៏ត្រូវជួលឲ្យអ្នក​ច្រូត​យកគល់ត្រកួនចាស់ៗទុកសម្រាប់ឲ្យចំណីជ្រូកផងដែរ តែមានតម្លៃថោកបន្តិច ដោយក្នុងមួយបាច់ធំ ថ្លៃ បួនរយរៀល។

លោក ម៉ឹង ជាអ្នកចំណាក់ស្រុកមកពី ខេត្តព្រៃវែង បានរៀបរាប់បន្ថែមថា ក្នុងមួយថ្ងៃ ត្រូវច្រូតដើម​ត្រកួន​​ចាស់ៗ​​នេះ បានជាមធ្យម ៤០០ដុំ ឬបាច់ដែរ ហើយរបរជាជួលកាត់ត្រកួននេះ ក៏អាចរក​ចំណូល​​បាន​ក្នុងមួយថ្ងៃពី ២០០០០រៀល ទៅ ៣០០០០រៀល។ លោក ម៉ឹង បានបន្តថា ត្រកួន ចាស់ៗ​ ដែលកាត់រាល់ថ្ងៃ ជួនបានតិច ជួនបានច្រើន ទៅតាមថ្ងៃសំបូរ ឬមិនសំបូរ ហើយក៏ត្រូវបាន​ឡាន ចាំមកដឹកទៅចែកចាយបន្តឯទីផ្សារទៀត៕

No comments

Powered by Blogger.