វិនិយោគលើបណ្តាញសេវា 4G របស់សែលកាត បានរួមចំណែកដល់កំណើននៃការប្រើប្រាស់ទន្និន័យ អ៊ីនធើណិត នៅប្រទេសកម្ពុជា
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ការពង្រីកបណ្តាញសេវាយ៉ាងឆាប់រហ័សរបស់សែលកាតលើសេវា 4G នៅប្រទេសកម្ពុជានៅឆ្នាំ ២០១៧ គឺជាកត្តាដ៏សំខាន់ដែលជុំរុញឲ្យមានកំណើន នៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទ និងកំណើន GDP កាលពីឆ្នាំមុន។
របាយការណ៍ថ្មីមួយដែលនិយាយអំពី “តួនាទីក្រុមហ៊ុនទូរទមនាគមន៍ក្នុងការផ្លាស់ប្តូរកម្ពុជា” ដែលបានចេញផ្សាយដោយ Business2Business Cambodia (B2B) បានបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ ការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ មានកំណើន១៧% ដែលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៦១០លានដុល្លារ។ យោងតាមទន្និន័យនេះ ក៏បានបង្ហាញទៀតថា កំណើន ១០% នៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ បានធ្វើឲ្យមានកំណើន GDP សរុបប្រមាណជាង 0.៦ - ២.៨% ផងដែរ។
ការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទរបស់អតិថិជន នៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា មានកំណើន ២៨.២% ស្របពេលដែលក្រុមហ៊ុនសែលកាត បានចាប់ផ្តើមតំឡើងអង់តែន 4G ចំនួន ៣០០០ថ្មីបន្ថែមនៅទូទាំងប្រទេស។
លោក អៀនវ៉ាតសុន បានលើកឡើងថា “ យុទ្ធសាស្ត្ររបស់យើង គឺដើម្បីផ្តល់ការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទបានយ៉ាងងាយស្រួល សម្រាប់ប្រជាជនកម្ពុជា ទាំងអស់ពេលដែលយើងបានចាប់ផ្តើមតំឡើងសេវា 4G កាលពីខែមករាឆ្នាំ២០១៧។”
គោលបំណងរបស់យើង គឺធានាឲ្យបានថា មានសេវាគ្រប់ដណ្តប់ ហើយយើងផ្តល់នូវអត្រាតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទទួលបានបទពិសោធន៍ល្អ ក្នុងការប្រើអ៊ីនធើណិតលើទូរស័ព្ទ។
យើងបានសង្កេតឃើញថា ការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទមានការកើនឡើង ៤០០% នៅលើបណ្តាញសេវារបស់យើង ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ផ្នែកបណ្តាញសេវាផ្ទួនៗគ្នា ពី ស្ថាប័នពិភពលោកដូចជា IDG ASEAN Ookla និងOpenSignal។
ឥឡូវនេះ យើងមានបណ្តាញសេវាធំជាងគេ លឿនជាងគេ និងជាទុកចិត្តបំផុតនៅប្រទេសកម្ពុជា ជា មួយការផ្តល់ជូននូវអត្រាតម្លៃសមរម្យបំផុត។
លោក វ៉ាត់សុនបានបន្តទៀតថារបាយការណ៍ B2B នេះក៏បានបង្ហាញផងដែរថា សែលកាតមានភាពឈានមុខលើសន្ទស្សន៍តម្លៃប្រើប្រាស់ដែលបែងចែកជាប្រាំបីផ្នែកកំណត់ពីសេវាល្អឥតខ្ចោះសម្រាប់អតិថិជន។
សែលកាត ក៏មានភាពឈានមុខប្រាំពីរ ក្នុងចំណោមផ្នែកទាំងប្រាំបី ដែលបានបញ្ជាក់ថា យើងបានផ្តល់នូវទន្និន័យអ៊ីនធើណិត ជាមួយតម្លៃល្អបំផុតគុណភាពសម្លេង និងការផ្ញើសារព្រមទាំងអត្រាតម្លៃ ច្បាស់លាស់ និងអាចភ្ជាប់ឡើងវិញបាន យ៉ាងងាយស្រួល។
លោក ក៏បានគូសបញ្ជាក់ផ្នែកសំខាន់មួយ នៃរបាយការណ៍(ទំព័រទី 7)ទាំងនេះ បង្កើតឱ្យមានចម្ងល់ថា តើមានអ្វីដែលបានធ្វើអោយមានការកើនឡើងខ្សែក្រាប រហូតទៅដល់ 36% ភ្លាមៗនៅឆ្នាំ 2017 ឬជិត1/4 នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត។ "
លោក បានលើកឡើងថាសែលកាត បានឈានមុខគេលើទីផ្សារក្នុងការផ្តល់នូវទន្និន័យអ៊ីនធើណិត ដែលមានតម្លៃសមរម្យ ដែលយើងបានចាប់ផ្តើមដំណើរការសេវា ដូរលុយអស្ចារ្យ$1=$100 កាលពីខែមករា ឆ្នាំ ២០១៧ និងសេវា BIG LOVE $1 = $500 កាលពីខែកុម្ភះ។
កាលពិតទៅ សែលកាត គឺជាអ្នកឲ្យធ្វើអតិថិជន ដែលរស់នៅតាមតំបន់ជនបទ អាចប្រើសេវា 4Gដែលពួកគេមិនធ្លាប់ប្រើពីមុនមក។
របាយការណ៍ចេញដោយ B2B បានបង្ហាញថា យុទ្ធសាស្ត្ររបស់យើង ដើម្បីផ្តល់នូវអត្រាតម្លៃសមរម្យ និង សេវាគ្រប់ដណ្តប់ គឺបានរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើបណ្តាញសេវារបស់យើង។ របាយការណ៍ទាំងស្រុងអាចដោនឡូតនៅក្នុង The Role of Mobile Telecoms in Transforming Cambodia៕
ដោយ៖ ហុង ចំណាប់
![]() |

Post a Comment