Header Ads

លោកគ្រូតា ក្រមាមាស សាន គឹមស៊ាន បានសិក្សាស្រាវជ្រាវ និងចងក្រងក្បាច់គុនល្បុក្តតោខ្មែរ ឲ្យរស់ឡើងវិញ ដើម្បីលើកកម្ពស់ប្រទេសជាតិ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


 គម្ពីរក្បាច់គុនល្បុក្តតោខ្មែរ បានចងក្រង និងរៀបចំជាគម្ពីរគុនឲ្យរស់ឡើងវិញ ដើម្បីអភិរក្ស និងបានបណ្តុះបណ្តាល​ហ្វឹកហាត់​ទៅដល់ក្មេងស្រករក្រោយ ដោយលោកគ្រូតា ក្រមាមាស សាន គឹមស៊ាន។

ហើយអ្វីដែលមហាជនមានការចាប់អារម្មណ៍ជាងគេនោះ គឺក្បាច់គុននីមួយៗ មានលក្ខណៈត្រាប់តាមសត្វ ដូចជា ក្បាច់គុនឈ្មោះថា ខ្លាក្រាប ក្រពើហា ដែលមានភាពរស់រវើកដូចជាសត្វខ្លាអញ្ចឹងដែរ។


 លោកគ្រូក្រមាមាស បានបញ្ជាក់ប្រាប់ថា ដោយសារតែការខិតខំប្រឹងប្រែងពីការស្រាវជ្រាវ និងចងក្រងគម្ពីរក្បាច់​គុន​ល្បុក្តតោនេះ គឺបានមកពីគ្រូចាស់ៗ ដែលនៅតាមបណ្តាខេត្តនានា។ ដូច្នេះហើយ ទើបការស្រាវជ្រាវ និងចង​ក្រង របស់លោកគ្រូ សម្រេចបាននូវគម្ពីរក្បាច់គុនល្បុក្តតោខ្មែរយើងនេះ រហូតមកដល់ឆ្នាំ២០០៤ ទើបកើតចេញជា រូបរាងឡើង ដោយបានបង្ហាញលើការហ្វឹកហាត់បង្រៀន ទៅដល់ក្មេងស្រករក្រោយ។

លោកគ្រូ បានបន្តទៀតថា នៅក្នុងគ្រាដែលល្បីល្បាញ និងការកកើតឡើងវិញ នៃគម្ពីរគុននេះ​យើងទទួលបាន​ចំណាត់​​​ថ្នាក់លេខ២ នៅក្នុងការចូលរួមមហោស្រពក្បាច់គុន ដែលមានចំនួន ១២ប្រទេស ចូលរួមប្រកួតនៅ​ប្រទេស​​កូរ៉េ​​ខាងត្បូង ហើយក្បាច់គុនល្បុក្តតោនេះ ក៏ត្រូវបានរកឃើញនូវក្បាច់គុនជាង១០០០ក្បាច់ ក្នុងចំណោម​ក្បាច់គុនជាង ១០០០០ទៀត ក្នុងក្បាច់គុនល្បុក្តតោនេះ៕

No comments

Powered by Blogger.