Header Ads

សន្និសិទសារព៌មាន ស្តីពីពិពរណ៍អាពាហ៍ពិពាហ៍ ប្រចាំឆ្នាំ លើកទី៣ នៅកោះពេជ្រអាគារ ABC ក្រោម​ការរៀប​ចំដោយក្រុម​​​ហ៊ុនអនុស្សា

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនអនុស្សា បានរៀបចំសន្និសិទសារព័ត៌មានស្តីពីពិពរណ៍អាពាហ៍ពិពាហ៍ ប្រចាំឆ្នាំលើកទី៣ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា​រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើន​ភាពងាយស្រួល ដល់គូរស្នេហ៍ ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ បានយល់ដឹងបន្ថែមពីការត្រៀមខ្លួន និងដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ ជាមួយខ្ទង់ចំណាយឲ្យបានសមរម្យ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា បានមានប្រសាសន៍ថា ដោយមានការចូលរួមពីគូ​ស្នេហ៍ និង​យុវវ័យ​​ប្រមាណជាង ២ម៉ឺននាក់ កាលពីឆ្នាំទៅមិញ។ ពិព័រណ៍អាពាហ៍ពិពាហ៍ នឹងបង្ហាញមុខ​ជា​លើកទី៣ នាដើមខែមិថុនា នេះ នៅអាគារកោះពេជ្រ ជាមួយនឹងការចូលរួមតាំងបង្ហាញសេវាកម្ម និង​ផលិតផលផ្គត់ផ្គង់ អាអាហ៍ពិពាហ៍ ពីក្រុមហ៊ុនល្បីៗ ជាង១០០ស្តង់។

ក្រុមហ៊ុនធំៗផ្នែកខាងមង្គលការ ដែលនឹងរួមគ្នាធ្វើការបញ្ចុះតម្លៃចាប់បី១០% ដល់៥០% ជាមួយនឹងការ​ផ្តល់​ជូនកញ្ចប់ពិសេសៗនៅពិព័រណ៍អាពាហ៍លើកទី៣ មានដូចជា សម្អាងការនិងពិធីការ សម្អាងការណុប​ដាណេ សម្អាងការក្រវ៉ាន់ សម្អាងការពិធីមង្គល ពិធីការឈូកប្រណិត គ្រឿងលម្អ និងតុបតែងផ្កា សុងស៊ុន​តុបតែងផ្កា Rainbow, Water Decoration, Elegant Decoration, Heamon ថតរូប និងវីឌីអូ Home photography, KPR, Best Solution, MOCO Photography, Pepper media ។ ភេសជ្ជៈ ស្រាបៀរ Tiger, Anchor, ABC, Heineken, Crown, Crown Stout, Vodka Crusiser, Magers, Jack Daniels និងទឹកបរិសុទ្ធOral ។ សណ្ឋាគារ និងវីឡា Orkide Villa, Sokha Hotel និង Himawari Hotel គ្រឿងសង្ហារឹម និងរថយន្ត Inthanou, MG ។ កាត់សម្លៀកបំពាក់ និងផលិតផលថែសម្រស់ NearsaFahion Shop, The bridal shop, Magabelle, Pharmacie de la Gere ។ ធនាគារ និងធានារ៉ាប់រង CIMB, Canadia, active People និង Sovanphum Life insurance ។ ចំណីអាហារ និងភេសជ្ជៈ Dream Catering, Platoza coffee, KFC, Lapop, Nom Pav, Hnam Central, Aroy, Tokyo Chesses Toast, Drink Up Chaokouy, Cha TraMue ។-ល-។

លោក នាយកប្រតិបត្តិ បានបន្តថា កម្មវិធីប្រចាំឆ្នាំនេះ និងផ្តល់ភាពកម្សាន្តសប្បាយ​ ដល់អ្នកចូលរួម​ជា​មួយនឹងកម្មវិធីពិសេសៗ ដូចជាការដើបង្ហាញម៉ូតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ បែបសម័យ និងបុរាណ ពីបណ្តាសម្អាងការល្បីរួមមាន សម្អាងការក្រវ៉ាន់ សម្អាងការពិធីមង្គល សម្អាងការណុបដាណេ ក៏ដូចជា​ហាង​​កាត់​សម្លៀកបំពាក់នារសាផងដែរ។ លើសពីនោះទៅទៀត លោកអ្នកនឹងមានឱកាសទស្សនាការ​សម្តែងសិល្បៈតាមបែបព្រពៃណី និងវប្បធម៌ខ្មែរដូចជា ពិធីចូលម្លប់ របាំជូនពរ និងការប្រគុំភ្លេងកម្សាន្ត​ជា​ច្រើន។

ជាមួយនឹងឱកាសដ៏ពិសេសនេះ សម្រាប់គូស្នេហ៍ដែលមានគំរោងរៀបចំអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ២០១៨ អាចចូលរួមកម្សាន្ត ដោយសេរីរយៈពេល ២ថ្ងៃ ដើម្បីទទួលបានមង្គលការ​ងាយស្រួល ​ដោយមានជម្រើស សេវាកម្ម និងផលិតផលផ្គត់ផ្គង់ ពីបណ្តាក្រុមហ៊ុនជាច្រើន សម្រាប់ប្រឹក្សាយោបល់ ជាមួយនឹងការបញ្ចុះ​តម្លៃ លើកញ្ចប់ពិសេស និងការថែមជូននូវរង្វាន់ផ្សេងៗ ថែមទៀតផង។
លោក សេង ពិសិដ្ឋ បានបញ្ជាក់ថា ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ មិថុនា ២០១៨ ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ នៅកោះពេជ្រអាគារ ABC ក្រោមការរៀបចំដោយក្រុម​​​ហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនស្រាបៀរ Tiger និង Anchor ។


ព័ត៌មានបន្ថែម សូមចូលមកកាន់​ផេក ពិព័រណ៍អាពាហ៍ពិពាហ៍ ឬផេកអនុស្សាអ៊ីវេន ។
 ទូរស័ព្ទលេខ ០១២ ២៣០១៤០/០១០ ៩១១ ៧៧៦៕

No comments

Powered by Blogger.