Header Ads

សហគមន៍នេសាទ បីឃុំ បានដាក់លិខិតស្នើសុំឲ្យសមត្ថកិច្ចជំនាញ បង្ក្រាបឧបករណ៍នេសាទ ខុសច្បាប់

បាត់ដំបងៈ

ដោយ៖ ហុង ចំណាប់


សហគមន៍ចំនួនបីឃុំ គឺព្រែកហ្លួង ឃុំព្រែកខ្ពប និងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើលិខិតស្នើសុំទៅដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យមានវិធានការទប់ស្កាត់បទល្មើស ឧបករណ៍នេសាទ ដែលកំពុងទន្ទ្រាញនៅក្នុងមូលដ្ឋានទាំងនោះ។

ក្នុងលិខិតនោះ បានលើកឡើងថា ដើម្បីគោរព និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមក សហគមន៍នេសាទ ក្នុងឃុំព្រែកហ្លួង ឃុំព្រែកខ្ពប និងឃុំព្រែកនរិន្ទ បានសហការជាមួយ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ផ្សព្វផ្សាយពីសារ:សំខាន់នៃធនធានជលផល និងទប់ស្កាត់បទល្មើសជលផលគ្រប់ប្រភេទ មិនតែប៉ុណ្ណោះបានដាំព្រៃលិចទឹក និងរៀបចំកន្លែងអភិរក្សត្រីមេពូជនៅក្នុងសហគមន៍ ថែមទៀត ដែលជាហេតុធ្វើឱ្យបទល្មើសជលផលគ្រប់ប្រភេទ  បានថយចុះមួយកម្រិត ហើយត្រឹមមេពូជត្រីនៅកន្លែងអភិរក្សសហគមន៍ បានកើនឡើងជារៀងរាល់ឆ្នាំ ជួយឱ្យប្រជាពលរដ្ឋ ដែលរកនេសាទ ឧបករណ៍លក្ខណ:គ្រួសារទទួលបានលទ្ធផលល្អប្រសើរជាងមុន។

តែបច្ចុប្បន្ននេះ មានឧបករណ៍នេសាទខុសច្បាប់ជាច្រើន កន្លែងបានកើតឡើងសាជាថ្មី ក្នុងឃុំព្រែកនរិន្ទ និងឃុំព្រែកចាស់ បាននឹងកំពុងចាប់ត្រីទាំងតូចទាំងធំ ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ធនធានជលផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ហោ សំអាត អនុប្រធានសហគមន៍ស្តីក្រោមរហាលសួង ទទួលបន្ទុកអភិរក្ស បានបញ្ជាក់ថា ឧបករណ៍នេសាទ ខុសច្បាប់មិនតិច ២០០០០ម៉ឺនម៉ែត្រនោះទេ ដែលបានដាក់ទៅក្នុងភូមិសាស្ត្រឃុំបី ចំនួន ៨កន្លែង តាំងពីខែមិថុនា រហូតមកដល់ពេលនេះ ក៍នៅមិនទាន់វិធានការបង្កាប់នៅឡើយទេ។

លោក បានបញ្ជាក់ទៀតថា ការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ រាប់ម៉ឺនម៉ែត្រនេះ មានការប៉ះពាល់ទៅដល់កូនត្រីតូចៗ និងមេពូជត្រី ហើយមិនត្រឹមតែប៉ុណ្ណោះទេ បានបំផ្លាញដល់ការកាប់បំផ្លាញព្រៃលិចទឹក ព្រមទាំងធ្វើឲ្យប៉ះពាល់ ដល់ជីវភាពប្រជានេសាទ ដែលមានមុខរបរនេសាទនោះទៀតផង៕

No comments

Powered by Blogger.