Header Ads

សហគមន៍នេសាទ ដាំកូនឈើព្រៃលិចទឹក ដើម្បីការពារផលប្រយោជន៍សង្គម

ខេត្តបាត់ដំបង់ៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


សហគមន៍នេសាទ ស្តីក្រោមរហាលសួង បានដាំកូនឈើព្រៃលិចទឹក ជារៀងរាល់ឆ្នាំក្នុងតំបន់អភិរក្សរាំងពេន ៣ត ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
គោលដៅចំបង ក្នុងការដាំកូនឈើឆ្នាំនេះ គឺទី១ ដើម្បីរំលឹកខួប ១០ឆ្នាំ នៃកំណើតតំបន់អភិរក្សរាំងពេន៣ត ទី២ មានការចូលផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអភិរក្សធនធានជលផល និងការយល់ដឹង ដើម្បីនាំគ្នាចូលរួមថែរក្សាការពារតំបន់ជលផល និងការអភិរក្ស ទី៣ នាំគ្នាថែរក្សាការពារតំបន់អភិរក្ស នៅពេលនេសាទ ពេលត្រីចេញក្រៅតំបន់អភិរក្ស និងចង់បង្ហញ ពីការការពារថែរក្សាធនធានធម្មជាតិនេះ ដើម្បីធ្វើឲ្យតំបន់អភិរក្សនេះ កាន់តែប្រសើរឡើងថែមទៀត។

លោក ហោ សំអាត ប្រធានសហគមន៍ស្តីក្រោមរហាលសួង ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹងពីគោលបំណង នៃការផុលផុសដាំកូនឈើ ក្នុងព្រៃលិចទឹក តំបន់អភិរក្សរាំងពេន៣ត នេះថា ការដាំកូនឈើនេះ មានការចូលរួមពីប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង អង្គការទ្រទ្រង់ភូមិ អាជ្ញាធរដែនដី ភូមិឃុំរដ្ឋបាលជលផល មន្ទីរបរិស្ថាន និងការចូលរួមពីសហគមន៍ប្រជាពលរដ្ឋជិតខាងផងដែរ។

លោក ហោ សំអាត បានបន្តថា ការដាំកូនឈើ ព្រៃលិចទឹកនេះ មានជារៀងរាល់ឆ្នាំ ដោយឆ្នាំ ២០១៦ បានដាំកូនឈើ គឺពូជឈើចំរុះ ចំនួន ១៣០០ដើម និងក្នុងឆ្នាំ២០១៧ កាលពីចុងខែ ឧសភា កន្លងទៅនេះ បានដាំកូនឈើ ពូជរំដេញ ចំនួន ២៥០ដើម ដើមឫស្សី ២០គុម្ព និងដើមខ្ទុម ចំនួន ២៥០ដើម៕

No comments

Powered by Blogger.