Header Ads

កញ្ញា អិន ថាវី ជានិស្សិត បានឈ្នះរង្វាន់ពី សែលកាត ជាទឹកប្រាក់ ៧០ ០០០ ដុល្លារ

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


អតិថិជន ដែលជានិស្សិតបាន ឈ្នះរង្វាន់ពីសែលកាត ទឹកប្រាក់ ៧០ ០០០ ដុល្លារ ឥឡូវបានមកទទួលយករង្វាន់នេះ នៅទីស្នាក់ការកណ្តាល សែលកាត នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

កញ្ញា អិន ថាវី ជានិស្សិតឆ្នាំទី៤ ផ្នែកហិរញ្ញវត្ថុ និងធនាគារ មានទីលំនៅក្នុងរាជធានី ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ៧០ ០០០ ដុល្លារពីសែលកាត កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅនេះ។ កញ្ញា អិន ថាវី មានអារម្មណ៍សប្បាយរីករាយ ដោយមិននឹកស្មានថាបានឈ្នះរង្វាន់ពី សែលកាត ដូច្នេះឡើយ៕

No comments

Powered by Blogger.