Header Ads

ក្រុមនិស្សិតតិចណូ បានង្កើតគម្រោងកម្មវិធី ៥ ការបរាជ័យ នៃភាពជោគជ័យ គឺផ្តោតលើការអប់រំ ការគិត ពាណិជ្ជកម្ម ស្នេហា និងសិល្បះ ដល់និស្សិត ដែលមានវាគ្មិនជំនាញៗ ធ្វើការបកស្រាយ

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

និស្សិត សាកលវិទ្យាតិចណូ 
សិក្ខាសាលាក្រោមប្រធានបទ ៥ ការបរាជ័យ ឈរដោយការអប់រំ ការគិតវិជ្ជមាន ពាណិជ្ជកម្ម នៃសេចក្ដីស្រឡាញ់ និងសិល្បៈ ដែលផ្តួចផ្តើមឡើង ដោយនិស្សិត សាកលវិទ្យាតិចណូ នៅក្នុងសាកលវិទ្យា ភូមិន្ទភ្នំពេញ កាលពីចុងខែឧសភា កន្លងទៅ ដោយមាននិស្សិតចូលរួមជាង ៣០០នាក់។
សិក្ខាសាលានេះ មានការអប់រំ និងធ្វើបទបង្ហាញ ដោយលោក គឹម ដារ៉ា ស្ថាបនិក នៃការចាប់ផ្តើមឡើងសហគមន៍។

ការគិតវិជ្ជមាន ធ្វើបទបង្ហាញដោយ លោក សេង សំអាត នាយកប្រតិបត្តិ នៃក្រុមហ៊ុនThe Fair Manufacturing Company។

ផ្នែកពាណិជ្ជកម្មធ្វើបទបង្ហាញ ដោយ លោក សោម សម្បត្តិនាយកប្រតិបត្តិ នៃក្រុមហ៊ុនថ្នាំព័ណ៌ជាតិ។
ស្នេហា លើកបង្ហាញដោយ ឌីជេ Nana នៃវិបត្តិសេចក្ដីស្រឡាញ់ និងសិល្បៈ បទបង្ហាញដោយតារាចម្រៀង និងជាអ្នកនិពន្ធ លោក វ៉ាន់ ចេស្តា។

សិក្ខាសាលានេះ មានគោលបំណងដូចជា៖
១ ការចែករំលែកបទពិសោធ ដល់អ្នកចូលរួម។
២ បង្រៀនឲ្យចេះលើកទឹកចិត្តខ្លួនឯង ពេលជួបបញ្ហាទុក្ខលំបាក ជាពិសេស ពេលបរាជ័យក្នុងកិច្ចការ អ្វីមួយ។
៣ ការចងមិត្តភាព រវាងវាគ្មិន និងអ្នកចូលរួម ឬអ្នកចូលរួម ជាមួយអ្នកចូលរួម។
៤ស្គាល់ខ្លួនឯង ឲ្យកាន់តែច្បាស់ ដឹងពីអ្វីដែលខ្លួនកំពុងធ្វើ និងចង់បានទៅថ្ងៃអនាគត។
៥ អ្នកចូលរួម និងអាចទទួលបានចំណេះដឹងជាច្រើន ពីវាគ្មិនរបស់យើង។
៦ និងគំនិតច្នៃប្រឌិត។

និស្សិត រិទ្ធី ឆ្នាំទី៣ នៃមហា វិទ្យាល័យតិចណូ មានចំណាប់ថា នេះគឺជាលើកដំបូងដែល ខ្ញុំ និងមិត្តរួមក្រុម របស់ខ្ញុំបានព្យាយាមបង្កើត ព្រឹត្តិការណ៍នេះឡើង។ ចំពោះតទៅថ្ងៃមុខ ខ្ញុំ និងមិត្តរួមក្រុម នឹងដាក់គោដៅយ៉ាងច្បាស់លាស់ថា ខំប្រឹងប្រែងបង្កើតកម្មវិធីអប់រំ ការកំសាន្ត ដែលមានប្រយោជន៍ និងសកម្មភាពផ្សេងៗទៀត ដែលអាចជួយដល់សង្គមជាតិ ជាពិសេសយុវជន ដែលជាសសរទ្រូង នៃប្រទេសជាតិ។

ពួកខ្ញុំបានរៀបចំកម្មវិធីមួយបន្ទាប់ទៀត ដែលផ្តោតសំខាន់លើសិស្សថ្នាក់វិទ្យាល័យ ដែលកំពុងស្ថិត ក្នុង ដំណាក់កាលប្រលងបាក់ឌុប កម្មវិធីនេះ នឹងធ្វើឆាប់ៗនៅពេលខាងមុខនេះ។ និស្សិត រិទ្ធី បានបន្តថា កន្លងមកធ្លាប់បានចូលរួមប្រលងប្រគួតប្រជែង ពីកម្មវិធី សែលកាត ក្នុងគំនិតកែច្នៃ កុំឲ្យប៉ះ ពាល់បរិស្ថាន និងកម្មវិធីដែលគ្រោងថ្ងៃមុននេះរូបខ្ញុំនឹងបង្កើតឈ្មោះក្រុមថា វ៉ែនតា៕

No comments

Powered by Blogger.