ការដាំពោតបារាំង គឺចំណាយដើមទុនតិច ចំណេញពេលវេលា និងទទួលបានទិន្នផលខ្ពស់ ហើយតម្លៃលើទីផ្សារ ក៏ថេរ និងជាឱសថ សម្រាប់ព្យាបាលជម្ងឺផ្សេងៗទៀត
ភ្នំពេញៈ
ដោយ៖ ស៊ីដាណារ៉េ
ពោតបារាំង គឺជាដំណាំដែលកំពុងពេញនិយម នៅលើទីផ្សារ
ពីព្រោះក្នុងការដាំពោតបារាំងនេះ ប្រជាកសិការ តែងតែទទួលផលបានខ្ពស់
និងតំលៃលក់ចេញក្នុងទីផ្សារ ក៏ខ្ពស់ដែរ ។
ដោយ៖ ស៊ីដាណារ៉េ
![]() |
| ពោតបារាំង ជាថ្នាំព្យាបាលជម្ងឺក្រ ពោះ និងពោះវៀន |
ហើយពោតបារាំងនេះ ក៏ជាឱសថ
សម្រាប់ព្យាបាល ជម្ងឺជាច្រើនថែមទៀត ដូចជា ជម្ងឺ ក្រពះ ពោះវៀន ធ្លាក់ស
ឈឺសន្លាក់ឆ្អឹង ទប់ស្កាត់ជម្ងឺទឹកនោមផ្អែម ឬជម្ងឺតម្រងនោម ជាពិសេស
ពោតបារាំង កម្ចាត់ រាល់ស្នាមស្រអាប់ បានយ៉ាងងាយ និងធ្វើឲ្យសម្រស់ស្រស់ស្អាត
បែបធម្មជាត ជាដើម។
ពោតបារាំង ជាប្រភេទបន្លែ មានរស់ជាតិឆ្ងាញ់ ដោយផ្សំជាមួយ នំបញ្ចុកស្រុះ ឆាសាច់គោ សម្លម៉ាជូរយួន ជ្រលក់ជាមួយ ផ្អក ប្រហុក ទឹកគ្រឿង ឬឆ្អើរជ្រលក់ជាមួយអំបិលម្រេច …។
លោក ប៉ាល់ ម៉ន ជាកសិករ ដែលបានប្រកបរបរដាំបន្លែចំរុះ រស់នៅក្នុងភូមិរបោះអង្កាញ់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមានប្រសាសន៍បន្ថែមថា រូបលោក ទទួលបានបទពិសោធន៍ ក្នុងការដាំពោតបារាំងនេះ រយៈពេល៥ឆ្នាំកន្លងមកហើយ ព្រោះពោតបារាំង ជាប្រភេទបន្លែមានរស់ជាតិឆ្ងាញ់ ដោយផ្សំជាមួយ នំបញ្ចុកស្រុះ ឆាសាច់គោ សម្លម៉ាជូរយួន ជ្រលក់ជាមួយ ផ្អក ប្រហុក ទឹកគ្រឿង ឬឆ្អើរជ្រលក់ជាមួយអំបិលម្រេចជាដើម។
លោក ម៉ន បានបន្តថា
ពូជពោតបារាំងនេះ ពីដើមមកនាំចូលមកពីប្រទេសវៀតណាម ដែលអ្នកដាំដំបូង
បានថ្លៃរហូត ទៅដល់១គីឡូ ៤០០០រៀល ទៅ ៦០០០រៀល។ ក្នុងការ ដាំពោតបារាំងនេះ
ប្រើរយៈពេល ចាប់ពី ៤៥ថ្ងៃ ទៅ ៥០ថ្ងៃ អាចទទួលបានផលហើយ ដោយសារពោតបារាំង
ធនទ្រាំនឹងទឹក ទើបដាំក្នុងរដូវវស្សាបានផលល្អ ជាងរដូវប្រាំង
ហើយបើប្រៀបធៀបទៅនឹងបន្លែផ្សេងៗ ប្រជាកសិករ ភាគច្រើន
គឺចូលចិត្តដាំក្នុងរដូវប្រាំងច្រើនជាង ម្លោះហើយ លោក ម៉ន
ចូលចិត្តដាំពោតបារាំង។
កសិករផ្សេងៗទៀត បានលើកហេតុផលថា ខែវស្សាប្រជាកសិករ នាំគ្នាដាំពោតបារាំង ដោយសារពោតនេះ ទទួលបានទិន្នផលខ្ពស់ ក្នុងផ្ទៃដី ៣០x៤០ម៉ែត្រ អាចទទួលបានផលក្នុង១ថ្ងៃ ៣០គីឡូដែរ ដោយនៅលើទីផ្សារបានថ្លៃ ១គីឡូស្មើនឹង ២៥០០រៀល ជាតម្លៃថេររៀងរាល់ឆ្នាំហើយចំណាយទុនតិច អាយុកាល ១ខែ យើងអាចបេះផ្លែពោតបារាំងនេះបានរាល់ថ្ងៃ និងទទួលបានផលចំណេញ ច្រើនជាង ដាំបន្លែផ្សេងៗ៕
ពោតបារាំង ជាប្រភេទបន្លែ មានរស់ជាតិឆ្ងាញ់ ដោយផ្សំជាមួយ នំបញ្ចុកស្រុះ ឆាសាច់គោ សម្លម៉ាជូរយួន ជ្រលក់ជាមួយ ផ្អក ប្រហុក ទឹកគ្រឿង ឬឆ្អើរជ្រលក់ជាមួយអំបិលម្រេច …។
លោក ប៉ាល់ ម៉ន ជាកសិករ ដែលបានប្រកបរបរដាំបន្លែចំរុះ រស់នៅក្នុងភូមិរបោះអង្កាញ់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមានប្រសាសន៍បន្ថែមថា រូបលោក ទទួលបានបទពិសោធន៍ ក្នុងការដាំពោតបារាំងនេះ រយៈពេល៥ឆ្នាំកន្លងមកហើយ ព្រោះពោតបារាំង ជាប្រភេទបន្លែមានរស់ជាតិឆ្ងាញ់ ដោយផ្សំជាមួយ នំបញ្ចុកស្រុះ ឆាសាច់គោ សម្លម៉ាជូរយួន ជ្រលក់ជាមួយ ផ្អក ប្រហុក ទឹកគ្រឿង ឬឆ្អើរជ្រលក់ជាមួយអំបិលម្រេចជាដើម។
![]() |
| ពោតបារាំង ជារុក្ខជាតិ កែសម្ផស្ស ឲ្យកាន់តែស្រស់ស្អាត |
កសិករផ្សេងៗទៀត បានលើកហេតុផលថា ខែវស្សាប្រជាកសិករ នាំគ្នាដាំពោតបារាំង ដោយសារពោតនេះ ទទួលបានទិន្នផលខ្ពស់ ក្នុងផ្ទៃដី ៣០x៤០ម៉ែត្រ អាចទទួលបានផលក្នុង១ថ្ងៃ ៣០គីឡូដែរ ដោយនៅលើទីផ្សារបានថ្លៃ ១គីឡូស្មើនឹង ២៥០០រៀល ជាតម្លៃថេររៀងរាល់ឆ្នាំហើយចំណាយទុនតិច អាយុកាល ១ខែ យើងអាចបេះផ្លែពោតបារាំងនេះបានរាល់ថ្ងៃ និងទទួលបានផលចំណេញ ច្រើនជាង ដាំបន្លែផ្សេងៗ៕
![]() |
| ដើមពោតបារាំង |



Post a Comment